ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

គ្រាប់រ៉ុក្តែតចំនួន០៤គ្រាប់ដែលហោះចេញពីទឹកដីស៊ីរី ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់យោធាអ៊ីស្រាអែលបាញ់ទម្លាក់ទាន់ពេលវេលា
ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីស្រាអែល៖ ប្រព័ន្ធការពារដែនអាកាសរបស់យោធាអ៊ីស្រាអែលបានបាញ់ស្កាត់រ៉ុក្កែតចំនួន៤គ្រាប់ ដែលហោះចូលមកពីទឹកដីប្រទេសស៊ីរី សំដៅឆ្ពោះមកកាន់តំបន់ភាគខាងជើងប្រទេសរបស់ខ្លួន ។

បើតាមអ្នកនាំពាក្យយោធាប្រទេសអ៊ីស្រាអែល រ៉ុក្កែតទាំង៤គ្រាប់ដែលបាញ់ចេញពីប្រទេសស៊ីរីសំដៅចូលមកក្នុងទឹកដីអ៊ីស្រាអែល ត្រូវបានប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលបាញ់ស្កាត់បានទាន់ពេលវេលា ហើយពុំមានរ៉ុក្កែតមួយគ្រាប់ណាធ្លាក់ចំដល់ដីនោះឡើយ ។

ហើយរហូតមកទល់ពេលនេះ នៅពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ការបាញ់គ្រាប់រ៉ុក្កែតខាងលើជាទង្វើរបស់ពួកគេនោះទេ ក៏ប៉ុន្តែកន្លងមក អ៊ីស្រាអែលធ្លាប់បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសរាប់រយលើកទៅលើទឹកដីប្រទេសស៊ីរី ។ ប៉ុន្តែបើតាមការបញ្ជាក់របស់អ៊ីស្រាអែលនោះ ប្រតិបត្តិការទាំងនេះមានគោលដៅលើក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា និង មូលដ្ឋានរបស់អ៊ីរ៉ង់នៅស៊ីរី ៕ធ.ដ


អត្ថបទទាក់ទង