ចិនប្រកាសពីជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបចំនួនពីរគ្រឿងទៅកាន់ដងតារាវិថី
ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចិន៖ ផ្កាយរណបសម្រាប់បម្រើដល់វិស័យផ្សព្វផ្សាយព័ត៌មានចំនួន២គ្រឿង ត្រូវបានប្រទេសចិនបាញ់បញ្ជូនទៅកាន់ដងតារាវិថីដូចតាមការគ្រោងទុក ដោយបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបនៅ Jiuquan ស្ថិតនៅភាគពាយព្យប្រទេស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។

បើតាមសារព័ត៌មានចិន CGTN ផ្កាយរណបទំាងពីរគ្រឿងដែលបម្រើដល់វិស័យផ្សព្វផ្សាយព័ត៌មានចម្រុះនេះ មានឈ្មោះថា KL-a-A និង KL-a-B ដោយពួកវាត្រូវ បានគេបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Kuaizhou-1A (KZ-1A) នៅវេលាម៉ោង៦ យប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ។

សូមជម្រាបផងដែរថា នេះជាការបាញ់បង្ហោះផ្កាយរណប ដែលជាបេសកកម្មលើកទី៣ហើយ សម្រាប់ការប្រើប្រាស់គ្រាប់រ៉ុក្កែតKZ-1Aនៅក្នុងឆ្នាំ២០១៩នេះ ៕ធ.ដ


អត្ថបទទាក់ទង