ព័ត៌មានទាន់ហេតុការណ៍
1. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
2. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
3. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
4. អ្នកនេសាទអូសមងជាប់សពជនបរទេសម្នាក់ នៅជិតកោះត្រល់គេសង្ស័យថាជារឿងឃាតកម្ម
5. ករណីអគ្គិភ័យឆេះរោងចក្រផលិតក្តារបន្ទះ Woodin Wood Cambodia Co LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩
កូរ៉េខាងជើងអះអាងថា នឹងមិនធ្វើតាមសំណើរបស់លោក ដូណាល់ ត្រាំ ទំាងអស់ ដរាបណាខ្លួនមិនបានទទួលអ្វីត្រឡប់មកវិញទេនោះ
ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩
កូរ៉េខាងជើង៖ កូរ៉េខាងជើងនឹងមិនធ្វើតាមសំណើអ្វីទំាងអស់របស់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ដបរាណាទីក្រុងព្យុងយ៉ាងមិនបានទទួលអ្វីត្រឡប់មកវិញទេនោះ នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃចន្ទម្សិលមិញ ។
ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាក្រសួងការបរទេសកូរ៉េខាងជើងលោក Kim Kye Gwan បានគូសបញ្ជាក់ថា កូរ៉េខាងជើងលែងមានចំណាប់អារម្មណ៍ចង់រៀបចំកិច្ចប្រជុំកំពូលផ្សេងទៀត ដែលគ្មានប្រយោជន៍ជាមួយសហរដ្ឋអាមេ៉រិកទៀតហើយ ។
ទន្ទឹមគ្នា លោក Kim Kye Gwan ថែមទំាងបានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបោះបង់ចោលគោលនយោបាយអរិភាព ប្រឆំាងនឹងប្រទេសកូរ៉េខាងជើងផងដែរ ៕ធ.ដ
