ព័ត៌មានទាន់ហេតុការណ៍
1. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
2. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
3. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
4. អ្នកនេសាទអូសមងជាប់សពជនបរទេសម្នាក់ នៅជិតកោះត្រល់គេសង្ស័យថាជារឿងឃាតកម្ម
5. ករណីអគ្គិភ័យឆេះរោងចក្រផលិតក្តារបន្ទះ Woodin Wood Cambodia Co LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩
មនុស្សស្លាប់កើនដល់៦នាក់ ខណៈផ្ទៃដី១៥ម៉ឺន៨ពាន់ហិកតា និងផ្ទះ១៦ខ្នងទៀតរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅអូស្រា្តលី
ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩
អូស្ត្រាលី៖ គិតមកទល់នឹងពេលនេះ មានជនរងគ្រោះ០៦នាក់ហើយបានបាត់បង់ជីវិត ស្របពេលដែលផ្ទៃដី១៥ម៉ឺន៨ពាន់ហិកតា និង ផ្ទះ១៦ខ្នងទៀតរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និង រដ្ឋ Queensland។
បច្ចុប្បន្ន ភ្លើងឆេះព្រៃបានរីកដាលកាន់តែធំ ដោយបានបង្ខំឱ្យសាលារៀន និងហាងទំនិញជាច្រើនបិទទា្វរជាបណ្ដោះអាសន្ន ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបង្កើនការកិច្ចខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង ។
ទន្ទឹមគ្នា ដើម្បីបង្ការគ្រោះថ្នាក់នានា អាជ្ញាធរក្រុង Toowoomba រដ្ឋ Queensland ក៏បានចេញការព្រមានពីភ្លើងឆេះព្រៃកម្រិត A ដែលតម្រូវឱ្យប្រជាជនក្នុងតំបន់ជម្លៀសខ្លួនជាបន្ទាន់ផងដែរ ៕ធ.ដ
