ប៉ាគីស្ថានអះអាងពីជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលផ្លោងដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ
ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ប៉ាគីស្ថាន៖ ប៉ាគីស្ថាន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសអះអាងពីជោគ ជ័យរបស់ខ្លួន ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងឈ្មោះថា Shaheen-I ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ការធ្វើតេស្តខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីចុងសប្តាហ៍មុននេះ ឥណ្ឌាក៏បានប្រកាសពីជោគជ័យ សម្រាប់ការធ្វើតេស្តគ្រាប់មីស៊ីលផ្លោង Agni-II ផងដែរ ។

សូមបញ្ជាក់ថា Shaheen-I គឺជាមីស៊ីលផ្លោងបាលីស្ទីក ដែលប្រើប្រាស់សម្រាប់វាយប្រហារនៅរយៈចម្ងាយខ្លីរបស់ប៉ាគីស្ថាន ។ មីស៊ីលនេះ ត្រូវគេរាយការណ៍ថា មានសមត្ថភាពហោះធ្វើដំណើរបានចម្ងាយខ្ទង់៦៥០គីឡូម៉ែត្រ ហើយត្រូវបានប៉ាគីស្ថានទុកប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៣មក ៕ធ.ដ


អត្ថបទទាក់ទង