ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាទាញព្រ័ត្រថ្នាក់ជាតិ ២០១៩
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម កីឡាទាញព្រ័ត្រថ្នាក់ជាតិ ឆ្នាំ២០១៩ ត្រូវបានប្រកាសបិទជាផ្លុវការ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរការតាំងពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមានប្រសាសន៍ថា នេះគឺជាមោទនភាពរបស់សហព័ន្ធ ដែលនេះជាចំណែកដ៏សំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបន្ថែមទៀតថា កីឡាគឺជាវេទិកានៃការបណ្តះបណ្តាលធនធានមនុស្សដ៏សំខាន់ ដែលជាមធ្យោបាយកសាងមនុស្សដ៏មានប្រសិទ្ធភាព ដោយអនុវត្តទាំងផ្នែកកាយសម្បទា បញ្ញាសម្បទា និងសីលធម៌សម្បទា។ ជាមួយគ្នានោះឯកឧត្តមបានសំណូមពរឲ្យសិក្ខាកាមទាំងអស់យកចំណេះដឹង ដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅបណ្តុះបណ្តាលបន្ត ដើម្បីគោលដៅរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាទាញព្រ័ត្រកម្ពុជាឲ្យកាន់តែល្អប្រសើរ។

លោក ឯម ហៀង អនុប្រធានសហព័ន្ធកីឡាទាញព្រ័ត្របានឲ្យដឹងដែរថា វគ្គសិក្សានេះត្រូវបាន រៀបចំឡើងដោយសហព័ន្ធ យោងតាមផែនការកសាងធនធានមនុស្សរបស់ខ្លួន ក្រោមកិច្ចសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសិក្ខាកាមចូលរួមចំនួន២៥នាក់។ វគ្គសិក្សានេះផ្តោតសំខាន់លើលក្ខន្តិកៈរបស់សហព័ន្ធ បទបញ្ជានៃល្បែងកីឡាទាញព្រ័ត្រអន្តរជាតិ បទបញ្ជានៃការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡានីមួយៗ ព្រមទាំងតួនាទីភារកិច្ចរបស់អាជ្ញាកណ្តាល-ចៅក្រមផងដែរ។

លោកអះអាងថា ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡាផ្តល់ថិវកាសម្រាប់ការបណ្តុះបណ្តាល ច្រើនជាងថវិកា ឆ្នាំ២០១៩ រួមទាំងមានសប្បុរសជននានាចូលរួមឧបត្ថម្ភបន្ថែម គឺវគ្គសិក្សបែបនេះនឹងកាន់តែទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ឆ្នាំ២០២០ ខាងមុខ។ សូមបញ្ជាក់ថា ក្នុងចំណោមសិក្ខាកាមចូលរួម២៥នាក់ ទទួលបានលទ្ធផលល្អ ៧៥% និងធម្យម ២៥%៕ធ.ដ


អត្ថបទទាក់ទង