លោក ដូណាល់ ត្រាំ ជំរុញមេដឹកនំាកំពូលកូរ៉េខាងជើងចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញ បានធ្វើការជំរុញឱ្យប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយជាមួយរូបលោក ស្តីពីការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបបដឹកនំាក្រុងព្យុងយ៉ាង ។

លោក ត្រាំ បានកត់សម្គាល់បែបនេះនៅលើបណ្តាញសង្គមធ្វីតធើ ស្របពេលដែលការចរចាគ្នាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងកំពុងជាប់គំាងនៅឡើយ ចាប់តាំងពីជំនួបកំពូលលើកទី២របស់មេដឹកនំាប្រទេសទំាងពីរ បានបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងកាលពីកុម្ភៈកន្លងទៅ បើទោះបីជាខាងភាគីប្រធានាធិបតីអាមេ៉រិកបាននិយាយថា ពួកគេនឹងជួបគ្នាម្តងទៀតនាពេលឆាប់ៗនេះ ។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និង សមភាគីអាមេ៉រិកលោក Mark Esper នៅថ្ងៃអាទិត្យម្សិលមិញនេះ ក៏បានលើកឡើងពីការសម្រេចចិត្តផ្អាកគម្រោងសមយុទ្ធយោធាដែនអាកាសរួមគ្នាផងដែរ ដើម្បីលើកកម្ពស់កិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើង ៕ធ.ដ


អត្ថបទទាក់ទង