ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

មេដឹកនំាកំពូលអ៊ីរ៉ង់ប្រកាសគំាទ្រការដំឡើងតម្លៃប្រេង និងស្តីបន្ទោសដល់ក្រុមបាតុករចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ មេដឹកនំាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅថ្ងៃអាទិត្យម្សិលមិញបានគាំទ្រការសម្រេចមួយរបស់រដ្ឋាភិបាលក្នុងការដំឡើងតម្លៃប្រេង ដែលបានបង្កឲ្យមានការបន្តរហូតដល់មានមនុស្សស្លាប់កាលពីចុងសប្ដាហ៍មុននេះ ។

នៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេស មេដឹកនំាំកំពូលអ៊ីរ៉ង់រូបនេះថែមទំាងបានស្តីបន្ទោសដល់ក្រុមបាតុករចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និង បានបង្កឲ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ ។ អត្ថាធិប្បាយរបស់លោក Khamenei ត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលបានកាត់ផ្ដាច់អ៊ីនធឺណិតទូទាំងប្រទេស មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងគោលបំណងព្យាយាមបង្ក្រាបដល់ការធ្វើបាតុកម្មតវ៉ាទៅនឹងការដំឡើងថ្លៃប្រេង ដែលជាតម្លៃមួយដែលរដ្ឋាភិបាលកំណត់រហូតដល់៥០% ។

ការតវ៉ានេះបានដាក់សម្ពាធជាថ្មីទៀតទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈដែលប្រទេសមជ្ឈិបូព៌ាមួយនេះ កំពុងតែជួបការលំបាកក្នុងការយកឈ្នះលើទណ្ឌកម្មសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេ៉រិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ជាមួយនឹងបណ្ដាប្រទេសមហាអំណាចពិភពលោក ៕ធ.ដ


អត្ថបទទាក់ទង