វៀតណាមត្រូវបានចាត់ទុកជាប្រទេសល្អបំផុតទី១០ លើពិភពលោក ប្រចាំឆ្នាំ២០១៩
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

វៀតណាមត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រទេសល្អបំផុតចំណាត់ថ្នាក់លេខ១០ ក្នុងឆ្នាំ២០១៩ នេះបានតាមទស្សនាវដ្តី Condé Nast Traveler មានទីស្នាក់ការកណ្តាលនៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេ៉រិក។

ប្រភពបានលើកឡើងថា ប្រទេសល្អបំផុតក្នុងពិភពលោក ឆ្នាំ២០១៩ ដែលស្រង់ទិន្នន័យពីអ្នកអានរបស់ទស្សនាវដ្តីប្រមាណ៦០ម៉ឺននាក់ ក៏បានចាត់ទុក ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ អ៊ីតាលី ក្រិច ព័រទុហ្គាល អាហ្វ្រិកខាងត្បូង  ប៉េរូ និងស្រីលង្កា ជាប្រទេសល្អបំផុត ប្រចាំឆ្នាំ២០១៩នេះ ដោយការស្ទង់មតិនេះឈ្មោះថា “The Best Countries in the World: 2019 Readers' Choice Awards” ចេញផ្សាយដោយសារព័ត៌មាន VNA ថ្មីៗនេះ។

ទស្សនាវដ្តីបានបញ្ជាក់ថា ខណៈដែលមានការកើនឡើងខ្លាំងលើសេវាកម្មជិះរថភ្លើងក្រោមដី នៅទីក្រុងហាណូយ ហើយនៅ Hoi An ល្បីល្បាញខ្លាំងលើអាហារតាមផ្លូវ ទីផ្សារ វប្បធម៌ ជាមួយនឹងប្រាសាទ និងធម្មជាតិស្ងបស្ងាត់ល្អ សម្រាប់អ្នកចង់គេចចេញពីអគារក្នុងក្រុងនោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតទី១០ បែបនេះ៕ធ.ដ