រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេ៉រិកព្រមព្រៀងផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា សំដៅបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងសមភាគីអាមេ៉រិកលោក Mark Esper នៅថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងពីការសម្រេចចិត្តផ្អាកគម្រោងសមយុទ្ធយោធាដែនអាកាសរួមគ្នា ដើម្បីលើកកម្ពស់កិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើង ។

ការប្រកាសខាងលើរបស់ប្រមុខការពារជាតិប្រទេសទំាងពីរ បានកើតមានឡើង ក្នុងកំឡុងការធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯទីក្រុងបាងកក ប្រទេសថៃ ជាទីដែលលោក Mark Esper និងលោក Jeong Kyeong-doo អញ្ជើញចូលរួមកិច្ចប្រជុំមួយថ្នាក់រដ្ឋមន្រ្តីការពារជាតិ ដែលដឹកនាំដោយសមាគមអាស៊ាន ។

សូមជម្រាបថា សមយុទ្ធយោធាដែនអាកាសនេះមានឈ្មោះថា Combined Flying Training Event គ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកានេះ ។ ពីដើមមក សមយុទ្ធនេះមានឈ្មោះថា Vigilant Ace ប៉ុន្តែត្រូវបានអាមេ៉រិក និង កូរ៉េខាងត្បូងកាត់បន្ថយទំហំ ហើយផ្លាស់ប្តូរឈ្មោះកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើងដូចគ្នា ៕ធ.ដ


អត្ថបទទាក់ទង