ការស្ទាបស្ទង់មតិមួយបង្ហាញថា ការប្រែប្រួលអាកាសធាតុផែនដីកំពុងក្លាយជាបញ្ហាធំបំផុតនៅអូស្ត្រាលី
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អូស្រា្តលី៖ ពលរដ្ឋអូស្ត្រាលីភាគច្រើនបានបង្ហាញការព្រួយបារម្ភរបស់ពួកគេខ្លាំងបំផុតទៅលើការប្រែប្រួលអាកាសធាតុ ខណៈភ្លើងឆេះព្រៃនៅរដ្ឋ Queensland និង New South Wales ប្រមាណជាង១០០ករណីបានឆក់យកអាយុជីវិតមនុស្ស០៤នាក់ លំនៅឋានជាង៣០០ខ្នងឆេះខ្ទេចខ្ទី និង ចំការដំណាំជាង១លានហិកតាក៏រងការខូចខាតផងដែរ នេះបើតាមការស្ទាបស្ទង់មតិមួយ ដែលធ្វើឡើងដោយស្ថាប័ន JWS របស់អូស្ត្រាលី ។

ការស្ទាបស្ទង់របស់ស្ថាប័ន JWS បានធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយផ្អែកលើប្រធានបទសំខាន់ៗចំនួនដូចជា ការប្រែប្រួលអាកាសធាតុ សុខាភិបាល ការងារ និងប្រាក់ខែ ក៏ដូចជាបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម ។

ក្រោយការបូកសរុបលទ្ធផល ប្រជាជនអូស្ត្រាលីប្រមាណ៣៤ភាគរយបានបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ និង២៨ភាគរយបារម្ភចំពោះបញ្ហាសុខាភិបាល ហើយ២២ភាគរយទៀតបារម្ភទៅលើការងារ និងប្រាក់ខែ ៕ធ.ដ


អត្ថបទទាក់ទង