ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ឥណ្ឌាអះអាងពីជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឥណ្ឌា៖ យោធាឥណ្ឌាបានធ្វើការប្រកាសពីភាពទទួលជោគជ័យរបស់ខ្លួន ក្នុងការបាញ់សាកល្បងមីស៊ីល សម្រាប់វាយប្រហារក្នុងលក្ខណៈយុទ្ធសាស្រ្តមានឈ្មោះថា Agni-II ដែលការធ្វើតេស្តនេះ ធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅរដ្ឋ Odisha ភាគខាងកើតប្រទេស ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គ្រាប់មីស៊ីល Agni-II ស្ថិតក្នុងចំណោមស៊េរីទាំង៦នៃត្រកូលមីស៊ីល Agni ដែលសម្រាប់ប្រើប្រាស់ក្នុងលក្ខណៈយុទ្ធសាស្រ្តរបស់ប្រទេសឥណ្ឌា ។ ប្រភពបន្តថា គ្រាប់មីស៊ីលនេះ អាចបំពាក់ក្បាលគ្រាប់បានច្រើនប្រភេទ រួមទាំងក្បាលគ្រាប់នុយក្លេអ៊ែរ និងហោះបានចម្ងាយចន្លោះ២,០០០គីឡូម៉ែត្រទៅ៣,៥០០គីឡូម៉ែត្រ ៕ធ.ដ


អត្ថបទទាក់ទង