ប៉ូលិសហុងកុងព្រមានប្រើប្រាស់គ្រាប់កំាភ្លើងពិត បើសិនក្រុមបាតុករនៅតែប្រើប្រាស់ធ្នូ និងគ្រាប់បែកសំាងលើក្រុមមន្រ្តីខ្លួន
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហុងកុង៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ូលិសហុងកុងបានព្រមាននឹងប្រើប្រាស់គ្រាប់កាំភ្លើងពិត បើសិនជាក្រុមបាតុករមិនព្រមបញ្ឈប់ការវាយប្រហារលើក្រុមមន្ត្រីប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំងទេនោះ ។

ការគំរាមនេះត្រូវបានធ្វើឡើងក្រោយមានការប៉ះទង្គិចដ៏ហិង្សា កាលពីថ្ងៃអាទិត្យម្សិលមិញ នៅឯសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ជាទីដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល កំពុងប្រើប្រាស់ជាទីលានប្រយុទ្ធជាមួយប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំង ព្រមទាំងអាវុធមួយចំនួនទៀត ។

គួរបញ្ជាក់ផងដែរថា ការិយាល័យអប់រំនៃទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យដដែលនេះ ក៏បានប្រកាសដែរថា សាលារៀនទាំងអស់នៅក្នុងទីក្រុងនឹងត្រូវបន្តបិទទ្វាររហូតដល់ថ្ងៃចន្ទនេះ ដោយសារព្រួយបារម្ភផ្នែកសុវត្ថិភាព ដែលបង្កឡើងដោយ សារតែអំពើហិង្សាកាន់តែខ្លាំងឡើងៗពីសំណាក់ក្រុមបាតុករ ៕ធ.ដ


អត្ថបទទាក់ទង