ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បញ្ជូនទៅតុលាការ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចម្តុំវត្តនាគវន្ត ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM6612) រួចកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ។

ជនសង្ស័យខាងលើមានឈ្មោះ  កែវ រតនៈ ហៅ កយ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកយកព័ត៌មាន
ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ឈួ ហ្គេកលី ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន។ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM6612។

រីឯវត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាកហុងដា PCX ពណ៌ ស បិតស្កុតខ្មៅ ឆ្នាំផលិត ២០១៩  ពាក់ស្លាលេខ ភ្នំពេញ 1HW4944 (ជាមធ្យោបាយជិះធ្វើសកម្មភាព) ម៉ូតូម៉ាក MSX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ស្លាកលេខ កំពង់ចាម 1P2164និងបណ្ណសម្គាល់យានយន្តស្លាកលេខ កំពង់ចាម 1P 2164 ចំនួន ០១សន្លឹក, ទូរសព្ទ័ដៃម៉ាកអាយហ្វូនសេវេនផ្លឹស ពណ៌ ផ្កាឈូក, ម្សៅក្រាម ពណ៌ សថ្លា ចំនួន ០១កញ្ចប់, ទុយោជ័រ សម្រាប់ចូកសារធាតុញៀន ចំនួន ០២, កូនថង់ សម្រាប់ច្រកសារធាតុញៀនចំនួន ២៥ ថង់, បំពង់កែវសម្រាប់ជក់សារធាតុញៀនចំនួន ០១, ប្រអប់ ពណ៌ ខ្មៅ ម៉ាក BOSS ចំនួន ០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង