ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

រថយន្តលុច្សស៊ីសRX300បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើង និងខូចខាតយ៉ាងដំណំ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា ជោគជាំបើក រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង និងបណ្តាលម្ចាស់រថយន្តរងរបួសស្រាល។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ័ ទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមនីវង្ស ត្រង់ចំណុចមុខស្ថានទូតវៀតណាម ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន  រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងស្រាជោគជាំបើករថយន្តលុច្សស៊ីស RX300ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL 0313 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើត  ហេតុ ខាងលើបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរថយន្តបង្ករក្រឡាប់ផ្ងាជើងឡើងលើ ចំណែកម្ចាស់រថយន្តជាប់ក្នុងឡាន ត្រូវប្រជាពរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញជួយវាយបំបែកកញ្ចក់រថយន្តរួចហើយក៏ទាញម្ចាស់ចេញមកខាងក្រៅ គាត់ក៏ទាក់ទងហៅរថយន្តមួយគ្រឿងទៀតឡើងជិះចេញពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍ក្រុងមកវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យម្ចាស់ចូលខ្លួនមកដោះ ស្រាយតាមផ្លូវច្បាប់៕ធ.ដ


អត្ថបទទាក់ទង