លោក សុខ ចាន់ជេស្ដា ធ្វើឲ្យមនុស្ស ១២០០នាក់ កោតសសើរ និងរំភើបពេញសិក្ខាសាលា
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ វិច្ឆិកា ២០១៩នេះ ក្រុមហ៊ុនគ្រួសារកក់ក្តៅ បានរៀបចំសិក្ខាសាលា "ផ្លាស់ប្តូរជីវិត"ដែលដឹកនាំដោយសុខ ចាន់ជេស្ដា ម្ចាស់ពាន Super king និង ជា Super Dealer ដែលមានលោកឧកញ៉ា អ៊ុច សម្បត្តិ និង លោកជំទាវ ហុឹម សុភ័ក្រជាគណៈធិបតីដែលមានស្រ្ដីមេផ្ទះមកចូលរួម1200នាក់ នៅសាលប្រជុំឌឺព្រីមៀសែនសុខ និង បានរកឃើញអ្នកមានសមត្ថភាព និងក្លាហានជឿជាក់ដែលបានទទួលការតែងតាំងជាម្ចាស់មេដៃ និង ប័ណ្ណសរសើរផ្សេងៗជាច្រើនពីការលក់ផលិត និង ដឹកនាំពីក្រុមហ៊ុនគ្រួសារកក់ក្ដៅ ។

កន្លងមកក្រុមហ៊ុនបានរៀបចំសិក្ខាសាលាដែលមានចំនួនច្រើន និង ធំបែបនេះជាច្រើនលើកច្រើនសារមកហើយ ហើយបានផ្ដល់ឱកាសឲ្យស្រ្តីមេផ្ទះ១សែននាក់ នាចុងឆ្នាំ២០១៩នេះ ហើយអ្វីដែលគួរកត់សំគាល់ និងសរសើរទប់ទឹកភ្នែកមិនជា ការចែករំលែកបទពិសោធន៍ជីវិតរបស់ប្អូនស្រីពិការនៅលើឆាក ដែលជាការផ្ដល់ឳកាសពីមេក្រុម សុខ ចាន់ជេស្ដា អំពីការផ្លាស់ប្ដូរជីវិតមិនចូលក្រុមគ្រួសារកក់ក្ដៅ និងក្រោយការចូលគ្រួសារកក់ក្ដៅ ដែលផ្ដល់ការបណ្តុះបណ្តាល សម្រាប់សមាជិក រឺថ្នាក់ដឹកនាំដែលមានសមត្ថភាព សេចក្តីក្លាហានក្នុងផ្លាស់ប្ដូរជីវិតពីក្រុមហ៊ុន។

គូរបញ្ជាក់ផងដែរថាអ្នកដែលអាចដឹកនាំសិក្ខាសាលាថ្នាក់កំពូលបែបនេះទាល់តែជាអ្នកដែលតែងតាំងពីក្រុមហ៊ុនជា Super king គឺជាអ្នកដែលពូកែលក់ហើយមានសមត្ថភាពពិបាកដដែលអាចសម្រេចផែនការដែលក្រុមហ៊ុនកំណត់ជូនតាមលក្ខខណ្ឌ ។ជារួមក្រុមហ៊ុនគ្រួសារកក់ក្តៅ ជាក្រុមហ៊ុនដែលបោះទុនវិនិយោគលើគ្រឿងឈរជួរមុខក្នុងស្រុក និង ផ្ដល់ឱកាសឲ្យមនុស្សទូទៅដើម្បីផ្លាស់ប្ដូរជីវិតពីភាពអត់ការងារធ្វើ ឲ្យមានជីវភាពធូធារ ជាពិសេសស្រ្តីមេផ្ទះនេះដែរម្ដង ៕ធ.ដ


អត្ថបទទាក់ទង