សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកនេះ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ធនធានមនុស្ស សរុប ១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់ សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
យោងតាមសេចក្តីប្រកាសព័ត៌មានសាកលវិទ្យាល័យធនធានមនុស្ស បានគូសបញ្ជាក់ថា ការប្រគល់ សញ្ញាបត្រនៅថ្ងៃនេះ គឺជាលើកទី១៦ហើយ ។ សាកលវិទ្យាល័យបន្ថែមថា វត្តមានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្ររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ ជាការលើកទឹកចិត្ត ដល់គណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សាកលវិទ្យាល័យបានឱ្យដឹងថា និស្សិតជ័យលាភីទាំង១,៩៥៨នាក់ ដែលនឹងទទួលសញ្ញាបត្រទាំង នេះ គឺជាធនធានមនុស្ស ធនធានបញ្ញា ប្រកបដោយសក្តានុពល សម្រាប់ការងារនឹងសង្គមជាតិទាំង មូល ហើយចាប់តាំងពីការកកើតក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិត ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ៣៩,៣៩៥នាក់ (នារី ១៣,៣៣៦នាក់) ទទួលបានឱកាសការងារខ្ពស់ រហូតដល់ជាង៩០%ជារៀងរាល់ឆ្នាំ នៅតាម បណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
ក្រៅពីនិស្សិតដែលបានបញ្ចប់ការសិក្សា បច្ចុប្បន្នសាកលវិទ្យាល័យមានសិក្ខាកាមវិជ្ជាជីវៈ និងនិស្សិត សរុបចំនួន ៥,០៩១នាក់ (នារី ៣,១៦៨នាក់) ដែលកំពុងបន្តការសិក្សាប្រកបដោយគុណភាព ប្រសិទ្ធិ ភាព និងគុណតម្លៃ។
ឆ្លៀតក្នុងឱកាសនេះ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យធនធានមនុស្ស បានសម្ដែងនូវគារវភក្ដី និង គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្ដមរបស់សមេ្តចតេជោ ដែលបាន ឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីដ៏មានសារៈសំខាន់នេះ ជាពិសេស ជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ចំពោះ វិស័យអប់រំជាតិ ដែលជាស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិ លើ គ្រប់វិស័យ ព្រមទាំងបានផ្តល់អនុសាសន៍ ណែនាំល្អៗដល់និស្សិតជ័យលាភី ឧបត្តម្ភគាំទ្រ ទាំងគតិ ដឹកនាំ ស្មារតី សម្ភារ និងថវិកា ដល់សាកលវិទ្យាល័យ ជារៀងរហូតមក ៕


អត្ថបទទាក់ទង