យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង
ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ: យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណះពេលជិះម៉ូតូមួយគ្រឿងយ៉ាងលឿនជ្រុលទៅបុករយន្តមិនចាំម៉ាកមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនិងថ្នលបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែករថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៦ខែវិច្ឆិកា
 ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ចំណុចកែងស្ទុបនាងមច្ឆាស្ថិត
 ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញ ជនរងគ្រោះម្នាក់មានឈ្មោះញ៉ាញ់ ដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតរថយន្ត មានស្រុកកំណើតនៅភូមិកំពង់រាំង ឃុំសេដា ស្រុកដំបែរ ខេត្តកំពង់ចាមជិះម៉ូតូធំពណ៍ខ្មៅលាយលឿងមួយគ្រឿងម៉ាក Honda Winner ពាក់ស្លាកលេខ ភ្នំពេញ 1HL-5157

ទិសដៅពីត្បួងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុង ប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងនៅខាងមុខពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនិងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌។ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នទុកប្រគល់ជូនចាស់ញាតិវិញ។ដោយឡែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ជូនទៅសាច់ញាតិយកទៅស្រុកកំណើធ្វើបុណ្យតាមប្រពៃណី៕

 

 

 

 


អត្ថបទទាក់ទង