គ្មានបក្សណារំដោះប្រជាជនពីសង្គ្រាម និងកសាងសមទ្ធិផល ក្រៅពីបក្សប្រជាជនកម្ពុជាឡើយ
ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

(ភ្នំពេញ)៖ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទទឹង៦ម៉ែត្រ បណ្ដោយ១១ម៉ែត្រ កម្ពស់២ជាន់កន្លះប្រភេទ (E0-E1-E2) ដែលជាសមទ្ធិផលថ្មីមួយទៀត និងផុសចេញជារូបរាងក្នុងពេលដ៍ខ្លីឆាប់ៗខាងមុខ ក្រោយពីចាប់ផ្ដើមធ្វើពិធីក្រុងពាលី ដើម្បីសាងសង់ឡើង ក្រោមអធិបតីភាពប្រធានគណបក្សខណ្ឌ លោក ជា ពិសី និងជាអភិបាលខណ្ឌនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ លោក ជា ពិសី បានគូសបញ្ជាក់ថា «គ្មានគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានរំដោះប្រជាជនចេញពីភ្លើងសង្គ្រាម នៃបនប្រល័យពូជសាសន៍ តាំងពីបាទដៃទទេ ហើយនាំមកនូវសុខសន្តិភាពជូនជាតិកម្ពុជា ដោយកែប្រែមកជារបបរាជានិយម អាស្រ័យរដ្ឋធម្មនុញនៅឆ្នាំ១៩៩៣ ធ្វើឲ្យរាល់ការកសាងសមទ្ធិផលជាច្រើនបានកើតឡើងឥតគណនា រហូតដល់ឆ្នាំ១៩៩៨ នៃគោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលស្ថិតក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់អង្គព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ»៕ ដោយ ហាស់ កំសាន្ដ