ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន
ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនកាលពីម្សិលមិញ នៅមុខខ្ទមចាស់ទុកចោល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

    ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១ ឈ្មោះ ទូច ភក្តី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរធ្វើស្រែ ស្នាក់នៅ ភូមិពាមរាំង ឃុំលើកដែក ស្រុក លើកដែក ខេត្តកណ្តាល ។
ទី២, ឈ្មោះ ស៊ន ធារ៉ាត់ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ធ្វើស្រែ ស្នាក់នៅភូមិ ព្រែកដាច់ ឃុំ ព្រែកតូច ស្រុក លើកដែក ខេត្ត កណ្តាល។
   ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ឧបករណ៍ជក់គ្រឿងញៀន ១ កំប្លេរ ។

    បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


អត្ថបទទាក់ទង