ឆ្លងចរន្តអគ្គីសនីឆាបឆេះខ្សែរភ្លើងយ៉ាងសន្ធោសន្ធៅ នៅខណ្ឌបឹងកេងកង
ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

  ភ្នំពេញ ៖ ខ្សែភ្លើងរួមទាំងខ្សែរកាបនិងខ្សែរផ្សេងៗទៀត រមូលផ្ដុំគ្នាបានឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា
ឆ្នាំ២០១៩ ត្រង់ចំណុចជិតព្រះហារ ឥស្លាម តាមបណ្តោយផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    យោងតាមសម្តីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ដំបូងឡើយកម្លាំងរបស់គាត់កំពុងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែឃើញភ្លើងឆាបឆេះខ្សែរភ្លើងនិងខ្សែរផ្សេងៗទៀតមួយចំនួនធំ
យ៉ាងសន្ធោសន្ធៅ ទើបពួកគាត់បានរាយការណ៏ ប្រាប់ខាងអគ្គីសនីឲ្យបិតប៉ារ៉ែតភ្លើង និងទាក់ទងទៅរថយន្តពន្លត់អគ្គីសភ័យឲ្យចុះមកអន្តរាគមន៏។

     ក្រោយមកក៏ឃើញរថយន្តពន្លត់អគ្គីសភ័យមកដល់មួយគ្រឿងទាញទុយោបាញ់មួយប្រាវក៏រលត់ទៅវិញ ហើយក៏ឃើញខ្សែរភ្លើងមួយចំនួនធំឆេះដាច់ធ្លាក់រាយប៉ាយពេញផ្លូវ៕

 

 

 

 


អត្ថបទទាក់ទង