ជិះម៉ូតូធំលឿនជ្រុលទៅបុករថយន្តពីក្រោយបោកក្បាលស្លាប់មួយរំពេច
ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

 ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ខណះជិះម៉ូតូធន់ធំមួយគ្រឿងជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកមួយគ្រឿងពីក្រោយពេញទំហឹង កាលពីវេលាម៉ោងម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A កែងស្ទុបនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ញ៉ាញ់ ដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតរថយន្ត នៅម្តុំគីរីរម្យ មានស្រុកកំណើត នៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូធំពណ៍ខ្មៅលាយលឿងមួយគ្រឿងម៉ាក Honda Winner ពាក់ស្លាកលេខ ភ្នំពេញ 1HL-5157 ធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុង ប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងនៅខាងមុខពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនិងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌។ ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ជូនទៅសាច់ញាតិយកទៅស្រុកកំណើធ្វើបុណ្យតាមប្រពៃណី៕

 

 

 


អត្ថបទទាក់ទង