កិច្ចជំនួបរវាងរដ្ឋបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន (មានវីដេអូ)
ឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង បានធ្វើការវាយតម្លៃខ្ពស់ ពីដំណើរបេសកកម្មរបស់គណៈប្រតិភូខេត្ត ហ៊ូ ណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តបាត់
ដំបង ដែលដឹកនាំដោយ ឯកឧត្តម ទូ ជាហាវ (Du Jia Hao)សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ខេត្តហ៊ូណាន រួមនិងប្រតិភូអមដំណើរ
ដោយបានចាត់ទុកថា៖ គឺដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការអភិវឌ្ឍនិងទំ នាក់ទំនង រវាង ខេត្តយើងទាំងពីរ ឲ្យកាន់តែស៊ីជ ម្រៅថែមទៀត នូវចំណងមិត្តភាព នឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមកនឹងដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេស
ទាំងពីរផងដែរ។
ការថ្លែងបែបនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៦ខែវិច្ឆិកា២០១៩នេះ នៅក្នុងកិច្ចជំនួបផ្លូវការមួយរវាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តហ៊ូណានក្នុងការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
ល្អ កាន់តែជិតស្និទ្ធទាំងផ្នែកនយោបាយ ការទូត។
ជាពិសេស ការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការបង្កើតឱកាសវិនិយោគនូវទីផ្សារការងារ ដើម្បីផលប្រយោជន៍ រវាងប្រជាជននៃប្រទេសទាំងពីរ។
ភាគីខេត្តទាំងពីរជាពិសេសថ្នាក់ដឹកនាំខេត្តទាំងពីរ (ខេត្តបាត់ដំបងនិងខេត្តហ៊ូណាន) ឯកឧត្តម ងួន រតនៈ និងឯកឧត្តម ទូ ជាហាវ ក៏បានធ្វើការកត់សម្គាល់ ដោយបានផ្តោត នូវ ការវាយតម្លៃបន្ថែមថា៖ នៅក្នុងឱកាសនៃកិច្ចជំនួបនេះ គឺពិតជាផ្តល់
នូវសមិទ្ធផលថ្មីបន្ថែមទៀតបានមកពីលទ្ធផលជាផ្លែផ្កា ដែលថ្នាក់ដឹកនាំកំពូល នៃប្រមុខរដ្ឋាភិបាលទាំងពីរបានខិតខំប្រឹងប្រែងរួមគ្នា និងឈានដល់ចំណុចកំពូលនូវក្នុងការរឹតចំណងនិងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់
ជ្រុងជ្រោយ "ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ វិថីសូត្រ"ក្នុងការបន្តពង្រឹងនិងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងដ៏ល្អ រវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ឲ្យកានតែរឹងមាំទ្វេឡើងថែមទៀត និហដើម្បីបន្តរក្សានូវមរតក៌ពីព្រះករុណាព្រះនរោត្តមសីហនុព្រះបរមរតនៈកោដ្ឋ ដែលកើតមានតាំងពីយូរលង់មកនោះ។
ឯកឧត្តម ទូ ជាហាវ (Du Jia Hao) ក៏បានឲ្យដឹងផងដែរថា៖ខេត្តបាត់ដំបង ជាខេត្តប្រកបដោយ
សក្តានុពលសេដ្ឋកិច្ចផ្នែកដំណាំកសិកម្មស្ថានភាពដីមានអំណោយផលជីរជាតិល្អបង្កការងាយស្រួល
ដល់ដំណាំស្រូវនិងដំណាំកសិ-ឧស្សាហកម្មផ្សេងៗទៀត ទទួលបាននូវទិន្នផលខ្ពស់ ដូចជា៖ ស្រូវ ដំឡូងមី ពោតជាដើម។ល។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជម្រាបជូនគណៈប្រតិភូនិងអមដំណើរជាពិសេសភ្ញៀវដែលជាតំណាងក្រុមហ៊ុននានាមកពីខេត្តហ៊ូណាន ប្រទេសចិន ដើម្បីពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការស្វះស្វែងរកឱកាសដៃគូវិនិយោគនិ ងបោះទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង។ជាមួយ
គ្នានេះ កឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៀតថា៖កន្លងមកនេះក្រុមហ៊ុនដែលទទួលបានច្បាបអនុញ្ញាត ដោយ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ឬអនុគណៈកម្មាធិការវិនិយោគខេត្ត ដែលបាននិងកំពុងដំណើរការ មានចំនួន២២ក្រុមហ៊ុន ក្នុងនោះដូចជា៖ ក្រុមហ៊ុនម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃដំឡូងមី និងពោត រោងចក្រកែច្នៃក្រដាស់ រោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រផលិតស្បែកជើង រោងចក្រកែច្នៃដំឡូងមីជាសំបកថ្នាំពេទ្យ រោងចក្រផលិតថ្នាំពេទ្យ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ក្រុមហ៊ុនវិនិ យោគសណ្ឋាគារផ្កាយ៣ ក្រុមហ៊ុនវិនិយោគសាងសង់ និងក្រុមហ៊ុនអាជីវកម្មអគារពាណិជ្ជកម្មផ្សារ
ទំនើប ជាដើម...៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )