សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បើកការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ លើកទី៣
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កាប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ លើកទី៣ បើកការប្រកួតជាផ្លូវការ  នៅពហុកីឡដ្ឋានជាតិ ដោយមានក្លឹបកីឡាទាញព្រ័ត្រតាមបណ្តា ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ចូលរួមប្រកួតប្រជែងមេដាយ។
កញ្ញា មាស តឿ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ លើកទី៣ ក្នុងគោលបំណង  សម្រឹតសម្រាំងយកកីឡាករ កីឡាការិនីដែលល្អៗត្រៀមស្នើរសុំ ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចូលក្នុងការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០២០ ជាពិសេសត្រៀមឆ្ពោះទៅចូលរួមប្រកួតកីឡាទាញព្រ័ត្រ Open អន្តរជាតិនៅអង្គរវត្ត ចុងឆ្នាំ២០២០ ដែលកម្ពុជា និងទទួលធ្វើជាម្ចាស់ផ្ទះ និងទទួលបានការគាំទ្រ ព្រមទាំងមានឯកភាពអនុញ្ញាតអោយរៀបចំពី សហព័ន្ធកីឡាទាញព្រ័ត្រអន្តរជាតិ រួមសហការពី គណៈកម្មការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលអភិបាលខេត្តសៀមរាប ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ផងដែរ។
សូមបញ្ជាក់ថា កាប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០១៩នេះមានក្លឹបកីឡាទាញព្រ័ត្រតាមបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត សរុប១០ក្រុម រួមមាន ក្លឹបក្រសួងមហាផ្ទៃ  វិញ្ញាសារ បុរស-នារី ក្លឹបសមាគម ខេត្តបាត់ដំបង វិញ្ញាសារ បុរស-នារី ក្លឹបសមាគម ខេត្តកណ្តាល វិញ្ញាសារ បុរស-នារី ក្លឹបក្រសួងការពារជាតិ វិញ្ញាសារ បុរស ក្លឹបសមាគម ខេត្តស្វាយរៀង វិញ្ញាសារ នារី ក្លឹបសមាគម ខេត្តក្រចេះ វិញ្ញាសារ នារី ក្លឹបសមាគម ខេត្តកំពត វិញ្ញាសារ បុរស៕