ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំអង្គការ NATO នៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេសនៅចុងឆ្នំានេះ
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេរិក៖ សេតវិមានបានលើកឡើងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងឡុង ចក្រភពអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនំាសន្ធិសញ្ញាអាត្លង់ទិចខាងជើង ហៅកាត់ថា NATO នៅក្នុងខែធ្នូខាងមុខ ។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក ដូណាល់ ត្រាំ នឹងប្រើដំណើរទស្សនកិច្ចដែលបានគ្រោងធ្វើឡើងនៅចន្លោះពីថ្ងៃទី២ ដល់ទី៤ ខែធ្នូខាងមុខ ដើ ម្បីពិនិត្យឡើងវិញនូវដំណើរការចែករំលែកបន្ទុករបស់សម្ព័ន្ធមិត្ត ក៏ដូចជាអំពាវនាវឱ្យសមភាគីរបស់លោក ពង្រឹងការត្រៀមខ្លួនជាពិសេស ក្នុងវិស័យបណ្តាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង ប្រឆាំងអំពើភេរវកម្មជាដើម ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើនេះ បានកើតមានឡើងស្របពេលមានភាពតានតឹងរវាងរដ្ឋជាសមាជិកអង្គការ NATO កាន់តែមានលក្ខណៈជាសាធារណៈ ជាពិសេសលើបញ្ហានៃការបែងចែកបន្ទុក ដែលបានធ្វើឱ្យសហរដ្ឋអាមេរិកនិង សមាជិកអឺរ៉ុបប្រឆាំងគ្នាទៅវិញទៅមក ។ តួយ៉ាង លោក ត្រាំ បានអំពាវនាវម្តងហើយម្តងទៀតឱ្យអឺរ៉ុបបង្កើនការចំណាយលើការការពារជាតិរបស់ខ្លួន ខណៈអឺរ៉ុបកំពុងចោទសួរអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអឺរ៉ុប ៕

 

 

 

 

 


អត្ថបទទាក់ទង