ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

លំនៅដ្ឋានប្រមាណជាង៣០០ត្រូវឆេះខ្ទេច ស្របពេលដែលភ្លើងឆេះព្រៃនៅអូស្ត្រាលីកើនដល់១២០ករណីហើយ
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អូស្រ្តាលី៖ អាជ្ញាធរអូស្ត្រាលី នៅថ្ងៃ សុក្រ សប្តាហ៍នេះ បានចេញសេចក្ដីប្រកាសអាសន្នជាបន្ទាន់មួយ សម្រាប់តំបន់ ហកស៍ប៊ឺរី ស្ថិតនៅជាយទីក្រុងស៊ីដនី ខណៈភ្លើងឆេះព្រៃត្រូវបានគេរំពឹងថា នឹងបន្តការឆាបឆេះដោយធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅកាន់តែខ្លាំង ។
បើគិតមកទល់នឹងពេលនេះ មានជនរងគ្រោះ០៤នាក់ហើយបានស្លាប់ លំនៅដ្ឋានប្រមាណជាង៣០០ខ្នង និង ព្រៃឈើលើផ្ទៃដី១លានហិកតាត្រូវបានបំផ្លាញនៅក្នុងរដ្ឋ New South Wales ។ ចំនែកឯពលរដ្ឋនៅក្នុងតំបន់ ហកស៍ប៊ឺរី ត្រូវបង្ខំចិត្តភៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់ វ៉ាប៊ឺហ្វស ហើយនេះគឺជាការចេញសេចក្ដីប្រកាសអាសន្នលើកទី ៤ គិតត្រឹមរសៀសថ្ងៃសុក្រម្សិលមិញ នៅក្នុងរដ្ឋ New South Wales ដែលបាននិងកំពុងរងគ្រោះដោយភ្លើងឆេះព្រៃរាប់រយកន្លែង ។
បច្ចុប្បន្ន ក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តតស៊ូប្រយុទ្ធប្រឆំាងនឹងអណ្ដាតភ្លើងឆេះព្រៃចំនួន១២០កន្លែង ដែលបង្កឡើងដោយអាកាសធាតុក្ដៅហួតហែងនៅទូទាំងរដ្ឋ New South Wales និងរដ្ឋ Queensland ៕

 

 

 

 

 

 

 

 


អត្ថបទទាក់ទង