សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវធំៗប្រកបដោយប្រណិតភាពបំផុតមិនធ្លាប់មាននៅកម្ពុជាចំនួន៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់។

អភិបាលខេត្តព្រះសីហនុ ឯ,ឧ គួច ចំរើន បានឱ្យដឹងថា ផ្លូវទាំង៣៤ខ្សែនេះ មានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា៣ប្រភេទរួមមាន៖

១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។

២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។

៣៖ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ។

ឯ,ឧ អភិបាលបានបន្ថែមថា ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

១៖ គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០។
២៖ កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។
៣៖ សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិតនៃខ្សែផ្លូវនីមួយៗដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មិល្លីម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៧០មិល្លីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២មិល្លីម៉ែត្រ, ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង និងផ្លូវជិះកង់ទទឹង ១.៥០ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០មិល្លីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹក, ដាំដើមតែ និងរុក្ខជាតិលម្អរនៅតាមផ្លូវដែលមានខឿនសួនកណ្តាលចែកទ្រូងផ្លូវ, បង្កប់លូទឹកភ្លៀងមុខកាត់ ១ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តោយសងខាងផ្លូវ, មានបង្គោលភ្លើងបំភ្លឺសាធារណៈ, មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស។ បន្ថែមពីលើនេះ ផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

ការសាងសង់ផ្លូវប្រកបដោយប្រណិតភាពទាំង៣៤ខ្សែនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ។


 សម្តេច តេ ជោ  ហ៊ុន  សែន  នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន  បាន បង្ហាញ នូវ ក្តី សប្បាយ រីករាយ ដែល បាន អញ្ជើញ បើក ការ ដ្ឋា សាងសង់ ផ្លូវ ផ្លូវ ចំនួន ៣៤ ខ្សែ  ក្នុង ក្រុងព្រះសីហនុ  នៅ ថ្ងៃនេះ ។

 នៅ ព្រឹក នេះ ផង ដែរ  សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី  ក៏ បានរំលឹក ពី សោកនាដកម្ម នៃ ខេត្ត ព្រះ សីហ នុ ដែល ទទួល រង ការ បាក់ ធ្លាក់ រលំ អគារ កម្ពស់ ៧ ជាន់ កន្លង ទៅ ក្នុង ឆ្នាំ ២០១៩  ថ្មីៗ នេះ  ដែល បាន ធ្វើ អោយ ពលរដ្ឋ ស្លាប់  និង រង របួស មួយ ចំនួន ។

 សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី  ពិតជា មានការ សោកស្តាយ យ៉ាង ខ្លាំង ក្នុង សោកនាដកម្ម នោះ  ដែល ពេល នោះ  សម្តេច តេ ជោ បាន អញ្ជើញ មក ជួយ សង្គ្រោះ ដល់ ជន គ្រោះ ចំនួន  ២  នាក់ ចុង ក្រោយ ដែល ជាប់ នៅ បាត ក្រោម គំនរ អគារ បាក់ នោះ ផង ដែរ ។

 ទាក់ទង នឹង ការ កសាង ផ្លូវ នេះ  សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី  បាន មាន ប្រសាសន៍ ថា  ដោយសារ តែ បច្ចុប្បន្ន នេះ  ហេដ្ឋារចនាសម្ព័ន្ធ ក្នុង ក្រុងព្រះសីហនុ  គឺ មិន អាច ប្រើប្រាស់ បន្ត ទៀត បាន  ដូច្នេះ ហើយ ទើប យើង ត្រូវ ចាប់ផ្តើម កសាង ឡើង វិញ ទាំងអស់  ដើម្បី បំពេញតម្រូវការ ចាំបាច់ របស់ ក្រុង ដែល កំពុង មាន សក្តានុពល ។  សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី បាន មាន ប្រសាសន៍ បន្ត ទៀត ថា  នេះ ជា ការ គិតគូរ របស់ រាជរដ្ឋាភិបាល កម្ពុជា  តាម រយៈ  « យក ស្លឹក ត្នោត  ខ្ចប់ ស្ករត្នោត »  ដោយ ប្រើប្រាស់ ថវិការ របស់ រដ្ឋ តាម មរយៈ ក្រសួង សេដ្ឋ កិ ច្ឋ  និង ហិរញ្ញវត្ថុ  រួម សហការ ជាមួយ ក្រសួង ពាក់ព័ន្ធ មួយ ចំនួន ទៀត  និង ថវិកា របស់ ខេត្ត ព្រះ សីហ នុ ផ្ទាល់ ។  ប៉ុន្តែ ប្រសិនបើ ខេត្ត មិន អាច មាន ល ទ្ឋ ភាព រក ទុន បាន គ្រប់ ទេ នោះ  គឺ រាជរដ្ឋាភិបាល នឹង ទម្លាក់ ថវិកា ទាំងអស់ តែ ម្តង ។

 ទន្ទឹម នឹង នេះ ដែរ  សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី  បាន មាន ប្រសាសន៍ ថា  ការ សាងសង់ ផ្លូវ នេះ  គឺ មាន ក្រុមហ៊ុន ចំនួន ៨  ទទួល ធ្វើ  ដោយ ត្រូវ ចំណាយ ទុន ប្រមាណ  $២៩៤ លាន ដុល្លារ អា មេ រិ ក  ហើយ ផ្លូវ នេះ គឺជា ផ្លូវ ដ៏ ប្រណិត  ដោយ ចែក ចេញ ជា ៣ ប្រភេទ  គឺ ១) ប្រភេទ មហាវិថី  ,  ២) វិ ថី  និង  ៣) អនុ វិ ថី ។  ចំពោះ មហាវិថី មាន ចំនួន ៣ ខ្សែ  គឺ មាន ទទឹង ផ្លូវ រហូត ដល់ ទៅ ៥០ ម៉ែត្រ ,  ចំពោះ វិ ថី វិញ គឺ មាន ទទឹង ពី ២០  ទៅ ៤០ ម៉ែត្រ  រីឯ ប្រភេទ បែប អនុ វិ ថី វិញ  គឺ មាន ទទឹង ពី ៨  ទៅ ៤០ ម៉ែត្រ  ហើយ ផ្លូវ ទាំងអស់ គឺ មាន ទ្រូងផ្លូវ  ចិញ្ចើម ផ្លូវ  ( សម្រាប់ អ្នក ដើរ  សម្រាប់ កង់  ម៉ូតូ )  គំនូស ចរ ថា ចរណ៍ ត្រឹមត្រូវ  បង្គោល ភ្លើង បំភ្លឺ ផ្លូវ  និង មាន បំពាក់ កាមេរ៉ា សុ វត្តិភាព តាម ដងផ្លូវ ផង ដែរ ។  ផ្លូវ នេះ ត្រូវ ប្រើ រយៈពេល ក្នុង ការ សាងសង់ ត្រឹមតែ ៨ ខែ តែ ប៉ុណ្ណោះ  ដូច្នេះ នៅ ឆ្នាំ ក្រោយ នេះ  ក្រុងព្រះសីហនុ  នឹង ប្រែ មុខមាត់ ថ្មី  ក្លាយទៅជា ទីក្រុង ដែល មាន សុវត្ថិភាព បំផុត  និង ទាក់ទាញ សម្រាប់ ភ្ញៀវ ទេសចរណ៍  និង អ្នក វិនិយោគ នានា ។

 ជាមួយ គ្នា នេះ ផង ដែរ  សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី បាន ថ្លែងអំណរគុណ ចំពោះ បងប្អូន ប្រជាពលរដ្ឋ ដែល បាន គាំទ្រ គម្រោង អភិវឌ្ឍ ក្រុងព្រះសីហនុ  ដែល គម្រោង អភិវឌ្ឍន៍ ទាំង អស់នេះ  គឺ បាន ផ្តល់ ផល ប្រ ជោ ជន៍ យ៉ាងច្រើន សម្រាប់ សេដ្ឋកិច្ចជាតិ ផង  និង ជីវភាព រស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ ផង ដែរ ។

 មុន នឹង បញ្ចប់  សម្តេច តេ ជោ  ហ៊ុន  សែន  នាយក រដ្ឋមន្ត្រី  បាន ជូនពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់  សូម ជួប តែ សេចក្តីសុខ ចម្រើន គ្រប់ៗ គ្នា  ហើយ ក៏ បាន ប្រកាស បើក ការដ្ឋាន សាងសង់ ផ្លូវ ចំនួន ៣៤ ខ្សែ នេះ  និង អញ្ជើញ ផ្តល់ អំណោយ អនុស្សាវរីយ៍ ដល់ លោកយាយ  លោកតា  សិស្សានុសិស្ស  និង អាជ្ញាធរ ខេត្ត ព្រះ សីហ នុ  ក្នុង បរិយាកាស សប្បាយ រីករាយ ។  បន្ទាប់ មក  សម្តេច តេ ជោ  ហ៊ុន  សែន  នាយក រដ្ឋមន្ត្រី នៃ កម្ពុជា  ក៏ បាន អញ្ជើញ បញ្ជា គ្រឿងចក្រ បើក ការដ្ឋាន សាងសង់ ផ្លូវ ចំនួន ៣៤ ខ្សែ  ក្នុង ក្រុងព្រះសីហនុ  ជា ផ្លូវការ ចាប់ពី ពេល នេះ តទៅ ៕