ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

គណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅនៅតែបន្តដាក់គោលដៅត្រួត្យអាវុធជាតិផ្ទុះក្នុងមូលដ្ឋានជានិច្ច ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

 ភ្នំពេញ ៖ បើទោះបីពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីត សំពះព្រះខែ បានចប់សព្វគ្រប់ក៏ដោយ ក៏លោក ចេង មុនីរ៉ា  អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅតែបន្តឲ្យមន្ត្រីក្រោមឱវ៉ាតធ្វើការចែរក្សាសណ្ដាប់ធ្នាប់ សន្ត្តិសុខ ជូនប្រជាពលរដ្ឋ និងចុះរដ្ឋបាលត្រួត្យពិនិត្យអាវុធជាតិផ្ទុះជានិច្ច ។
    ជាក់ស្ដែង នៅវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី១៥  ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះពិនិត្យអាវុធជាតិផ្ទុះ និងណែនាំច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខវត្ត និរោធ  ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ និរោធ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការខាងលើនេះ មានកម្លាំង ចូលរួមសរុបចំនួន  ៣៩នាក់  ៖ កម្លាំងមន្ត្រី និងសណ្ដាប់ធ្នាប់ខណ្ឌ  ចំនួន ២២នាក់, កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ១១នាក់ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន ៦នាក់។

    ជាលទ្ធផល ៖ បានត្រួតពិនិត្យរថយន្តចំនួនសរុប ១៥ គ្រឿង , អាវុធឆ្លងកាត់ = គ្មាន, ម៉ូតូកង់បី  សរុបចំនួន ២៧ គ្រឿង, ម៉ូតូសរុបចំនួន  ១១៨ គ្រឿង ក្នុងនោះម៉ូតូអត់កញ្ចក់មើលក្រោយ និងមួកសុវត្ថិភាព ចំនួន ១០ គ្រឿង។ ចំពោះម៉ូតូ ១០ គ្រឿងនេះបានធ្វើការណែនាំរួចប្រគល់ជូនវិញ ផងដែរ៕