រថយន្តដឹកអង្ករព្រលះរថយន្តកុងតឺន័រម្ខាងក្រឡាប់ផ្ងារជើងម្ខាងបុកសួនច្បារឆេះផ្អើលរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ទាំងយប់
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ: រថយន្តមីតស៊ុយមិតស៊ីដឹកអង្ករមួយគ្រឿងបើកបោះពួយលឿនដូចហោះជ្រុលទៅបុករថយន្តកុងតឺន័រចំពាក់កណ្ដាលបណ្ដាលឱ្យរថយន្ដកុងតឺន័រក្រឡាប់ផ្ងារជើងម្ខាងរីឯរថយន្តដឹកអង្ករជ្រុលទៅស៊បុកសួនផ្លូវជាប់ហ្គ្រាហុយផ្សែងចេញជាអណ្តាតភ្លើងបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាកម្លាំងសមត្ថកិច្ចកិច្ចចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង ២ និង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ខែវិច្ចិកាឆ្នាំ ២០១៩ នៅចំណុចស្តុបបែកជាបួន ប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3C-2197 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើឆ្លងកាត់ផ្លូវភ្នំពេញហាណូយ ឆ្ពុះទៅផ្លូវសម្ដេចជាស៊ីមស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកមីតស៊ុយមិតស៊ីធុនធំដឹកអង្ករ មួយគ្រឿងពណ៌សលាយក្រហមពាក់ស្លាកលេខព្រះសីហនុ3A-3128ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលឿនដូចហោះចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកុងតឺន័របណ្តាលឱ្យរថយន្តកុងតឺន័រក្រឡាប់ផ្ងាជើងម្ខាងចំណែកឯរថយន្តដឹកអង្ករជ្រុលចង្លូតទៅបុកសួនផ្លូវខ្ទេចផ្នែកខាងមុខជាប់ហ្គ្រាហុយផ្សែងគាំងម៉ាសុីនចេញជាអណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការាជធានីភ្នំពេញចំនួន១គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដាលបន្តទៀត។ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្តាលមានរងរបួសនោះទេខូចខាតតែរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕(ផេង សុភាព)

 

 

 


អត្ថបទទាក់ទង