ក្រុមហ៊ុនសែលកាតប្រគល់រង្វាន់ដល់អតិថិនជនមហាសំណាង ឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារ ពីកម្មវិធី10K ( ថេនខេ )
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាតប្រគល់រង្វាន់ដល់អតិថិនជនមហាសំណាង ឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារ ពីកម្មវិធី10K ( ថេនខេ ) ក្រោយចូលរួមលេងកម្សាន្តជាមួយកម្មវិធី “ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ។
អ្នកឈ្នះរង្វាន់មានឈ្មោះ ព្រីង សុឃីម ភេទស្រី ជាអ្នកលក់គ្រឿងក្រអូបតាមអនឡាញ មានស្រុកកំណើតភូមិសំរោង ឃុំទ្រា ស្រុកសំរោងទង ខេត្តតាកែវ ។
ការប្រគល់ប្រាក់រង្វាន់ធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាតដែលបានចូលរួមផ្សងសំណាងជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ។
សូមបញ្ជាក់ថា ៖ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់ លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួលបានសារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដ សំណាង ហើយសូមរក្សាសារនោះទុកដើម្បីផ្ទៀងផ្ទាត់៕

 

 

 

 

 

 

 

 


អត្ថបទទាក់ទង