ផ្លូវទាំង៣៤ខ្សែនេះ មានប្រវែងជាង ៨៤គម នឹងប្រកាសបើកការដ្ឋាននៅព្រឹកថ្ងៃទី១៦វិច្ឆិកា២០១៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានក្រុមហ៊ុនចំនួន៨បានទទួលសិទ្ធសាងសង់ដោយគ្រោងចំណាយពេលប្រមាណ៨ខែ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅព្រឹកថ្ងៃទី១៥វិច្ឆិកា២០១៩ ពិធីសែនក្រុងពាលីតាមប្រពៃណីសាសនាមួយត្រូវបានធ្វើឡើង ដើម្បីសុំសេចក្តីសុខចម្រើនដោយមានវត្តមាន ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកជាច្រើនរូបទៀតមកពីក្រសួងពាក់ព័ន្ធ។ នៅរសៀលថ្ងៃដែរ ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន និងថ្នាក់ដឹកនាំអមដំណើរជាច្រើនរូបទៀត បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនដែលត្រូវស្ថាបនាពេលនេះផងដែរ។

ក្រៅពីស្តារផ្លូវ ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក ថាមពលអគ្គិសនី ទឹកស្អាត បរិស្ថាន និងសន្តិសុខ ក៏កំពុងត្រូវបានយកចិត្តទុកដាក់ជាអាទិភាពដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយទៅជាកន្លែងដ៏ទាក់ទាញទាំងផ្នែកវិនិយោគ និងទេសចរណ៍។
តាមរយ:ការស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល នឹងធ្វើឲ្យខេត្តព្រះសីហនុ មានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម របស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយអោយទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជា៕ធ.ដ


អត្ថបទទាក់ទង