ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

ការិយាល័យទី៤ កងទ័ពជើងគោក ប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងារភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០១៩
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បន្ទាប់ពីបានហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល២៦ថ្ងៃរួចមក នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅការិយាល័យទី៤  កងទ័ពជើងគោក  បានដំណើរការបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារភស្តុភារ ប្រចាំឆ្នាំ២០១៩  ជូនដល់យោធិនចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម   ឧត្តមសេនីយ៍ទោជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤  កងទ័ពជើងគោក និងមានការចូលរួមផងដែរពីសំណាក់ឯកឧត្តម អស់លោកជានាយរងការិយាល័យ  និងនាយទាហានជាន់ខ្ពស់ចំណុះការិយាល័យទី៤ កងទ័ពជើងគោកជាច្រើនរូបទៀត ។

នៅក្នុងរបាយការណ៍បិទវគ្គដែលផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ដួង វណ្ណនឿន នាយរងការិយាល័យទី៤   កងទ័ពជើងគោកបានឲ្យដឹងថា៖ វគ្គបំប៉នជំនាញ ការងារភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០១៩ នេះជាវគ្គហ្វឹកហ្វឺនរៀនសូត្រក្រៅពីសន្ទស្សន៍ផែនការហ្វឹកហ្វឺនប្រចាំ២០១៩ ដែលចាប់បើកពិថ្ងៃទី១១  ខែកក្ដដា  រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ រយះពេលសិក្សាចំនួន ២៦ថ្ងៃ ។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រ សរុបចំនួន ៥៥នាក់។

មកពីបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋាន កងទ័ពជើងគោក មាន១៥ការិយាល័យ និង០១បញ្ជាការដ្ឋាន ។ សិក្សាខ្លឹមសារមេរៀន រួមមាន៖ ជំនាញស្បឿង យោធបរិក្ខារ ប្រេងឥន្ទនៈ ដឹកជញ្ជូន ផែនការ និងភស្តុភារ  ។ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបានលទ្ធផល និទ្ទេសល្អប្រសើរចំនួន២៩ភាគរយ  ល្អចំនួន ៣៩ភាគរយ ល្អបង្គួរចំនួន  ២១ភាគរយ និងមធ្យមចំនួន០៦ភាគរយ ។

របាយការណ៍ក៏បានបញ្ជាក់ទៀតថា នោក្នុងឆ្នាំ២០១៩នេះ ការិយាល័យទី៤ កងទ័ពជើងគោក បានសហការជាមួយទីចាត់ការចលនូប្បត្ថមអគ្គបញ្ជាការ និងដោយមានការជួយឧបត្ថមគាំទ្រសម្របសម្រួលពីឯកឧត្តម នាយឧត្តម ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃ ខ ភ ម និងឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានដំណើរការបើកវគ្គជំនាញភស្តុភារ ឆ្នាំ២០១៩ បានចំនួន ០៣វគ្គ ហើយវគ្គទី៣ ជាវគ្គដែលបានប្រារព្ធបិទនាថ្ងៃនេះ មានសិក្ខាកាមសរុបចំនួន ២៣៩នាក់ ។

នៅក្នុងឪកាសនោះឯកឧត្តម ជ វណ្ណារិទ្ធ  ក៏បានអញ្ជើញប្រគល់លិខិតបញ្ចាក់ការសិក្សាដល់សិក្ខាកាមជាបន្តបន្ទាប់ផងដែរ ។អញ្ជើញមានប្រសាសន៍នៅក្នុងពិធីបិទវគ្គនាឱកាសនោះ ៖ ឯកឧត្តម ជ វណ្ណារិទ្ធ បានពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ជូនចំពោះសិក្ខាកាម និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ។