ព័ត៌មានទាន់ហេតុការណ៍
1. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
2. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
3. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
4. អ្នកនេសាទអូសមងជាប់សពជនបរទេសម្នាក់ នៅជិតកោះត្រល់គេសង្ស័យថាជារឿងឃាតកម្ម
5. ករណីអគ្គិភ័យឆេះរោងចក្រផលិតក្តារបន្ទះ Woodin Wood Cambodia Co LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩
ចិនធ្វើការសាកល្បងយានសម្រាប់ចុះចតលើភពអង្គារទទួលជោគជ័យ នៅមុនបេសកម្មឆ្នំាំ២០២០
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ចិន៖ ចិនប្រកាសទទួលបានជោគជ័យទំាងស្រុង ក្នុងការធ្វើតេស្តលើយានប្រភេទ Lander (សម្រាប់ចុះចត) ដែលជាការត្រៀមចេញបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ (Mars) នៅឆ្នាំ២០២០ ខាងមុខនេះ ។
ទន្ទឹមគ្នា ប្រធានស្ថាប័នផ្នែកអវកាសចិន CNSA លោក ចាង គេចៀន បានគូសបញ្ជាក់ថា ការធ្វើសាកល្បងខាងលើដែលជាការធ្វើតេស្តសំកាំងខ្លួន និង បញ្ជៀសឧបសគ្គរបស់យាន Lander នោះ បានប្រព្រឹត្តទៅដោយជោគជ័យ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្នុងខេត្ត ហេបៃ ភាគខាងជើងប្រទេស ។
បើតាមប្រធានស្ថាប័នផ្នែកអវកាសចិនរូបនេះ គម្រោងចេញបេសកកម្មជាលើកដំបូង ឆ្ពោះទៅកាន់ភពអង្គារនៅឆ្នាំ២០២០ខាងមុខ កំពុងបង្ហាញសញ្ញាទៅមុខយ៉ាងរលូន ហើយដំណើរឆ្ពោះទៅកាន់ភពអង្គារ នឹងត្រូវចំណាយពេល០៧ខែ ខណៈការចុះចតនឹងត្រូវប្រើពេលត្រឹមតែ៧នាទីប៉ុណ្ណោះ ៕ធ.ដ
