ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

សហរដ្ឋអាមេ៉រិកស្នើឱ្យកូរ៉េខាងត្បូងចំណាយប្រាក់លើសមុន៥០០ភាគរយនៅឆ្នំា២០២០ សម្រាប់ការចាយវាយរបស់កងទ័ពអាមេ៉រិកនៅឧបទ្វីបកូរ៉េ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមជាង៤.៧ពាន់លានដុល្លារ ឬស្មើនឹង៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ លើថ្លៃចាយវាយរបស់កងទ័ពអាមេ៉រិកនៅលើឧបទ្វីបកូរ៉េ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃសុក្រនេះ ។

សេចក្ដីរាយការណ៍នេះបានធ្វើឡើងស្របពេលរដ្ឋមន្ត្រីការពារជាតិអាមេ៉រិក លោក ម៉ាក អេស្ពើរ កំពុងបំពេញទស្សនិច្ចនៅកូរ៉េខាងត្បូង ក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីត្រួតពិនិត្យ និង ពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូង ជុំវិញការគំរាមកំហែងជាថ្មីរបស់កូរ៉េខាងជើង ។

យ៉ាងណាមិញ បើតាមមន្រ្តីអាមេ៉រិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សំណើរបស់លោក ត្រាំ ខាងលើនេះ បានធ្វើឱ្យក្រុមមន្ត្រីនៃមន្ទីរបញ្ចកោណខកចិត្ត ខណៈក្រុមតំណាងរាស្ត្រទាំងបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យមានការព្រួយបារម្ភជាខ្លាំង ដោយខ្លាចក្រែងធ្វើឱ្យកូរ៉េខាងត្បូងខឹងសម្បារ ស្របពេលទីក្រុងសេអ៊ូលកំពុងសង្ស័យពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេ៉រិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ៕ធ.ដ


អត្ថបទទាក់ទង