រថយន្តដែលបាត់មួយរយ: ដោយម្ចាស់ប្រកាសផ្តល់រង្វាន់លេីកទឹកចិត្ត ដល់សមត្ថកិច្ចចំនួន១ម៉ឺនដុល្លារអាមេ៉រិច ត្រូវបានរកឃើញវិញហើយ នៅខេត្តព្រះវិហារ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ព្រះវិហារ៖ កាលពីចុងខែតុលា កន្លងទៅនាពេលថ្មីៗនេះ មានករណីបាត់រថយន្ត១គ្រឿងម៉ាក Lexus RX 300 ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2GB- 4959 ត្រូវបានចោរលួចយកទៅបាត់ដោយសុវត្ថិភាព។ហេតុការណ៍នោះបានកេីតឡេីងកាលពីវេលាម៉ោង០៤ទៀបភ្លឺនាថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩ កន្លងទៅនោះ ដោយជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្តនោះ ដែលម្ចាស់ចតរថយន្តទុកចោលមុខផ្ទះ។

ក្រោយពេលកេីតហេតុ ម្ចាស់រថយន្ត
ប្រកាសផ្តល់រង្វាន់ដល់សមត្ថកិច្ច ចំនួន១ម៉ឺនដុល្លារអាមេ៉រិច ដែលឈានដល់ការបង្ក្រាបបានរថយន្តនេះមកវិញ។លោកវិរសេនីយ៍ទោ រិទ្ឋិ សូណា អធិការនគរបាលស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ បានឲ្យដឹងថាការបង្ក្រាបរថយន្តខាងលេី ដែលក្រុមចោរបានលួចយកមកលាក់ទុក កាលពីវេលាយប់ថ្ងៃទី១៤ខែវិច្ឆិកា ម្សិលមិញនេះ នៅចំនុចចំការចេកភូមិក្រាំងដូង ឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

លោក អធិការនគរបាលស្រុក បានបន្តឲ្យដឹងថា ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នឹងមានការសម្របសម្រួលពីសំណាក់លោកទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។លោកអធិការនគរបាលស្រុកបានបន្តទៀតថា កម្លាំងរបស់លោកបានចេញប្រតិបត្តិការបង្ក្រាប បាននៅចំនុចខាងលើដកហូតបានវត្ថុតាងរថយន្តលុចសុីស RX300សេរី២០១៩ ពណ៌
សរ ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG -4959 និងម៉ូតូកែច្នៃចំនួន១គ្រឿង រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន: ទី១.ឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ នឹងទី២
ឈ្មោះតាយ សុីផៃ អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ បច្ចុប្បន្នវត្ថុតាងនឹងជនសង្ស័យត្រូបានបញ្ជូនទៅធ្វើការសាកសួរចម្លើយនៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕ធ.ដ


អត្ថបទទាក់ទង