នគរបាលប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀនខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ នៅមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យខាងលើរួមមាន ៖ ទី១-ឈ្មោះ សារ៉េន ហេងលាង ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិបឹងកណ្ដាល ឃុំខ្ពបទាវ ស្រុកលើកដែក ខេត្តកណ្ដាល ។ ទី២- ឈ្មោះ អ៊ិ វិចិត្រ ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិបឹងកណ្ដាល ឃុំខ្ពបទាវ ស្រុកលើកដែក ខេត្តកណ្ដាល ។

ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។ ម៉ូតូ០១គ្រឿង ម៉ាកហុងដាគុប សេ៥០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ1W-6637  លេខតួ 9301740 លេខស៊ីន 8593380 ។   ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយនោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង