នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍និរោធ នៃអធិការដ្ឋានគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់មានឈ្មោះ ឈួន ប្រាក់ណៃ ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖ ឧបករណ៍ជក់គ្រឿង ០១កំប្លេរ។  បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង