ព័ត៌មានទាន់ហេតុការណ៍
1. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
2. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
3. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
4. អ្នកនេសាទអូសមងជាប់សពជនបរទេសម្នាក់ នៅជិតកោះត្រល់គេសង្ស័យថាជារឿងឃាតកម្ម
5. ករណីអគ្គិភ័យឆេះរោងចក្រផលិតក្តារបន្ទះ Woodin Wood Cambodia Co LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់២ល្វែងនៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ហើយសមត្ថកិច្ចកំពុងតែបន្តបាញ់ទឹកពន្លត់បន្ថែម
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ភ្នំពេញ ៖ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់យ៉ាងញាប់ដៃ តែភ្លើងបានឆេះផ្ទះពលរដ្ឋអស់២ខ្នងទៅហើយ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានរួមសហការជាមួយសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ កំពុងធ្វើការបាញ់ទឹកពន្លត់នៅឡើង ខណៈផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវឆេះស្ទើរតែទាំងស្រុង ។
ចំពោះមូលហេតុ ភ្ងាក់ងារសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ អប្សរា យើងខ្ញុំនៅមិនទាន់ដឹងការពិតនោះទេ តែក្នុងហេតុការណ៍មិនបណ្ដាលឲ្យមនុស្សរងរបួសនោះដែរ។ ក្រុមការងារយើងខ្ញុំនិងបន្តលំអិតនៅពេលក្រោយ៕ធ.ដ
សូមអរគុណ!!
