ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ថៃលុបចោលជើងហោះហើរជាង១០០នៅឈៀងម៉ៃ ដោយសារតែកម្មវិធីបង្ហោះគោម
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយថ្មីៗនេះថា ព្រលានយន្តហោះអន្តរជាតិឈៀងម៉ៃក្នុងប្រទេសថៃបានលុបចោល ឬប្តូរម៉ោងជើងហោះហើរក្នុ១៥១ជើង ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព អំឡុងពិធីបុណ្យលយប្រទីប និងបង្ហោះគោម  ដែលបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

តំណាំងអាកាសដ្ឋានខាងលើបានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកចំនួន ៦៦ និងអន្តរជាតិ ចំនួន ៣០ ត្រូវបានលុបចោល ខណៈជើងហោះហើរក្នុងស្រុកចំនួន ៤៤ និងអន្តរជាតិចំនួន ១៤ផ្សេងទៀត ត្រូវប្ដូរម៉ោងហោះហើរ។

លើសពីនេះទៀត ព្រលានឈៀងម៉ៃ ក៏បានពង្រឹងសន្តិសុខខ្លាំងជាងថ្ងៃធម្មតាផងដែរ ស្របពេលដែលពលរដ្ឋដែលរស់នៅជុំវិញព្រលាន ត្រូវបានហាមឃាត់ មិនឲ្យបង្ហោះគោមនោះទេ។
សូមបញ្ជាក់ថា ពិធីបុណ្យលយប្រទីប និងបង្ហោគោម នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៩ ដល់ទី១២ ខែវិច្ឆិកា៕ធ.ដ


អត្ថបទទាក់ទង