ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

ភ្លើងឆេះព្រៃនៅអូស្ត្រាលី ស្លាប់មនុស្ស៤នាក់ហើយ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលី បានកើនដល់ ៤នាក់ហើយ និងកំពុងបន្ដគំរាមកំហែងអាយុជីវិតពលរដ្ឋដែលរស់នៅក្នុងតំបន់។
ជាការកើនឡើង ក្រោយពេលដែលអាជ្ញាធរឲ្យដឹងថា ជនរងគ្រោះទី ៤គឺជាបុរសវ័យ ៥៨ឆ្នាំម្នាក់ដែលត្រូវបានគេរកឃើញនៅទីក្រុង Kempsey ភាគខាងជើងទីក្រុង New South Wales ។

អគ្គិភ័យនេះ បានបំផ្លាញដីស្រែ និងព្រៃប្រមាណ ១លានហិកតាហើយក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ដែលបង្កឡើងដោយអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំងបន្ទាប់ពីគ្រោះរាំងស្ងួតរយៈពេល ៣ ឆ្នាំដែលអ្នកជំនាញនិយាយថាកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការប្រែប្រួលអាកាសធាតុ។

ផ្ទះប្រមាណ ៣០០ ខ្នងត្រូវបានបំផ្លាញនៅ New South Wales ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអណ្តាតភ្លើងបានលាតសន្ធឹងពីភាគខាងជើងរបស់រដ្ឋរហូតដល់ឆ្នេរសមុទ្រទៅជាយក្រុងស៊ីដនី៕ធ.ដ


អត្ថបទទាក់ទង