ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ប្រមុខដឹកនំាំមន្ទីរបញ្ចកោណអះអាងថា សហរដ្ឋអាមេ៉រិកនឹងបន្តរក្សាទុកកងទ័ពប្រមាណ៦០០នាក់នៅក្នុងប្រទេសស៊ីរី
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក Mark Esper បានថ្លែងអះអាងថា ប្រទេសរបស់លោកនឹងបន្តរក្សាទុកវត្តមានកងទ័ពប្រមាណ៦០០នាក់នៅក្នុងទឹកដីប្រទេសស៊ីរី ។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខការពារជាតិអាមេ៉រិករូបនេះថែមទំាងបានបញ្ជាក់ទៀតថា ចំនួនកងទ័ពអាចនឹងមានការប្រែប្រួល ជាពិសេសប្រសិនបើសម្ព័ន្ធអឺរ៉ុបពង្រឹងវត្តមានកងទ័ពរបស់ពួកគេនៅក្នុងប្រទេសស៊ីរីដែរ ។

ការកត់សម្គាល់បែបនេះរបស់លោក Mark Esper បានកើតមានឡើងក្រោយប្រធានា ធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ កាលពីខែមុនបានឲ្យដឹងថា លោកបានចេញបញ្ជាឲ្យដកទ័ពអាមេ៉រិកទាំងអស់ដកចេញពីស៊ីរី ដែលប្រការនេះបានធ្វើឲ្យមានការរិះគន់ និង ខឹងសម្បារយ៉ាងខ្លាំងទាំងក្នុង និង ក្រៅប្រទេស ។

ប៉ុន្តែក្រោយមក ប្រធានាធិបតីអាមេ៉រិករូបនេះបានប្រកាសវិញថា លោកនឹងទុកឲ្យមានកងទ័ពអាមេ៉រិកមួយចំនួនបន្តវត្តមាននៅស៊ីរី ដើម្បីការពារតំបន់រ៉ែប្រេងដ៏មានតម្លៃ ហើយប្រការនេះវាបែរជាធ្វើឲ្យប្រទេសមួយចំនួនដូចជា រុស្ស៊ី អ៊ីរ៉ង់ និងស៊ីរីផ្ទាល់ ចំអកអាមេ៉រិកជាខ្លាំង ដោយចាត់ទុកជាទង្វើប្លន់ប្រេងជាតិស៊ីរី ៕ធ.ដ


អត្ថបទទាក់ទង