ព័ត៌មានទាន់ហេតុការណ៍
1. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
2. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
3. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
4. អ្នកនេសាទអូសមងជាប់សពជនបរទេសម្នាក់ នៅជិតកោះត្រល់គេសង្ស័យថាជារឿងឃាតកម្ម
5. ករណីអគ្គិភ័យឆេះរោងចក្រផលិតក្តារបន្ទះ Woodin Wood Cambodia Co LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩
ចិនដកការរឹតត្បិតលើការនំាចូលបសុបក្សីពីសហរដ្ឋអាមេ៉រិក
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកំាំងបានសម្រេចដកការរឹតត្បិតលើការនំាចូលបសុបក្សីពីសហរដ្ឋអាមេ៉រិក នេះបើតាមការប្រកាសរបស់រដ្ឋបាលគយ និងក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ ។
សហរដ្ឋអាមេ៉រិកគឺជាអ្នកផលិតបសុបក្សីដ៏ធំបំផុតនៅលើពិភពលោក និង អ្នកនាំចេញសាច់បសុបក្សីដ៏ធំបំផុតទី២ ក៏ដូចជាអ្នកផលិតស៊ុតដ៏ធំជាងគេផងដែរ នេះបើតាមក្រសួងកសិកម្មអាមេ៉រិក ។
យ៉ាងណាមិញ ការនាំចូលសាច់មាន់ពីសហរដ្ឋអាមេ៉រិកទៅកាន់ប្រទេសចិន បានធ្លាក់ចុះជាលំដាប់ចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ ហើយរាល់ការនាំចូលបែបនេះត្រូវបានហាមឃាត់ក្នុងខែមករា ឆ្នាំ២០១៥ បន្ទាប់ពីមានការផ្ទុះជំងឺផ្តាសាយបក្សី ៕ធ.ដ
