អង្គការស្រាវជ្រាវអវកាសឥណ្ឌា ISRO បញ្ជាក់ថា គ្រាប់បែកនុយក្លេអ៊ែរដែលកូរ៉េខាងជើងធ្វើតេស្ដក្នុងឆ្នាំ២០១៧ មានថាមពលខ្លាំងក្លាលើសពីការរំពឹងទុក
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឥណ្ឌា៖ គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីឆ្នាំ២០១៧ មានថាមពលខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ Little Boy ដែលសហរដ្ឋអាមេ៉រិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កំឡុងសម័យសង្រ្គាមលោកលើកទី២ ១៧ដង នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) ។

បើតាមប្រភពដដែលនេះ គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន ដែលកូរ៉េខាងជើងបានធ្វើតេស្ដ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ មានកម្លាំងផ្ទុះចន្លោះ២៤៥ រហូតដល់២៧១គីឡូតោន ឬខ្លាំងជាង១៧ដង នៃគ្រាប់បែកនុយក្លេអ៊ែរ Little Boy ដែលអាមេ៉រិកទម្លាក់កម្ទេចទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅខែសីហា ឆ្នាំ១៩៤៥ ទៅទៀត ។

ប៉ុន្តែគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនរបស់កូរ៉េខាងជើង នៅតែមានកម្លាំងខ្សោយជាងគ្រាប់បែកនុយក្លេអ៊ែរអីដ្រូសែន ដែលសហរដ្ឋអាមេ៉រិកបានធ្វើតេស្ដសាកល្បងក្នុងឆ្នាំ១៩៥២ ដោយមានថាមពលពលខ្លាំងជាង Little Boy ដល់ទៅជាង៧០០ដង ៕ធ.ដ


អត្ថបទទាក់ទង