ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ជើងភ្នំមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យមានការបាក់ដី ធ្វើឲ្យប្រជាពលរដ្ឋភ័យតក់ស្លុតយ៉ាងខ្លាំង
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជើងភ្នំភូមិពិការ មានការភ័យតក់ស្លុតយ៉ាងខ្លាំងដោយសារតែនៅជើងភ្នំមានដីលាយផ្ទាំងថ្មបាក់លាន់ធ្លាក់សំដៅមកផ្ទះពួកគាត់។ហេតុការណ៍នេះកើតឡើងតាំងតែពីថ្ងៃទី១១ដល់១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភ្នំភូមិពិការ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកភូមិម្នាក់មានឈ្មោះ ម៉ាង ស្រីនាង ស្រី អាយុ៤០ រស់នៅចំណុចកើតហេតុបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ មានសំលេងចេញពីជើងភ្នំយ៉ាងខ្លាំង ពេលនោះគាត់បានចេញពីផ្ទះមើលទៅជើងភ្នំឃើញមានថ្មផ្ទាំងធំៗបាក់ពីលើកំពូលភ្នំដូចរញ្ជួយផែនដីធ្លាក់មកទើលើចំរាក់ក្រោម ឃើញហេតុការណ៍ដូច្នេះប្រជាពលរដ្ឋនាំកូនចៅរត់ចេញពីផ្ទះយ៉ាងប្រញាប់ព្រោះខ្លាចផ្ទាំងថ្មធ្លាក់មកដល់ផ្ទះពួកគាត់ ។

ប្រជាពលរដ្ឋនោះបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថាកាលពីប៉ុន្មានឆ្នាំមុនមានគ្រឿងចក្រគ្រប់ប្រភេទដូចជា ម៉ៃខូ និង រថយន្តដឹកដីជាច្រើនគ្រឿងមកជីកកកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យមានជំរៅជាច្រើនម៉ែត្រពីកំពូលភ្នំដល់ជើងភ្នំ គេពុំដឹងថាការជីកកកាយដីលក់ មានការអនុញ្ញាតិពីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលនោះទេ ទើបគេឈប់អនុញ្ញាតិឲ្យជីកដីនៅកន្លែងនេះបន្តទៀតប្រហែល២ខែតែប៉ុណ្ណោះ។

គាត់បានបញ្ជាក់ប្រាប់បន្តទៀតថាប្រជាពលរដ្ឋរស់នៅចំណុចនោះសព្វថ្ងៃមានការភិតភ័យយ៉ាងខ្លាំងព្រោះដីនៅចំណុចជើងភ្នំនោះ នៅបន្តបាក់ថ្មទាំងផ្ទាំងៗបន្តទៀតបើសិនអាជ្ញាធរពុំមានការទប់ស្កាត់នោះ។គួរបញ្ជាក់ផងដែរថាអាជ្ញាធរខេត្តបន្ទាយមានជ័យបានសម្រេចអនុញ្ញាតិឲ្យក្រុមហ៊ុន តាន់គឹមអេង កាយភ្នំដូងព្រះដើម្បីកសាងពហុកីឡាដ្ឋានលើផ្ទៃដី៧ហិចតាស្ថិតនៅភ្នំដូងព្រះស្ថិតភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណនៅជាប់នឹងជើងភ្នំដែលដីបាក់នោះដែរសព្វថ្ងៃនេះគេឃើញមានគ្រឿងចក្រប្រភេទអែស្កា៥ទៅ៦គ្រឿងកំពុងធ្វើសកម្មភាព កាយដីភ្នំផ្នែកខាងជើងដែលមានសកម្មភាពកាយដីយ៉ាងសរស្រាក់សស្រាំហើយដែលមានរថយន្តដឹកដីចេញចូល មិនតិចជាង៣០គ្រឿងទេ៕ធ.ដ

ដោយ៖ឃិន គន្ធា


អត្ថបទទាក់ទង