យុវជនម្នាក់បើករថយន្ត មិនប្រយ័ត្នបណ្ដាលឱ្យរ៉េចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយលូទឹកស្អុយ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ យុវជនម្នាក់បានបើករថយន្តយ៉ាងលឿនដល់ផ្លូវបត់វ៉ាក់អើ និងម៉ូតូបួងចង្កូតមិនទាន់ក៏ជ្រុលធ្លាក់ចូលប្រឡាយលូទឹកស្អុយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងក្រោយជិតវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តមួយគ្រឿងម៉ាក វីស្តូ ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 2R.5081បានបើកតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចម៉ូតូចំនួន ២គ្រឿង ធ្វើឲ្យគាត់បួងចង្កូតមកខាងស្ដាំដៃ មិនប្រយ័ត្នបណ្ដាលឲ្យរថយន្តហោះផ្លោងចូលទៅក្នុងលូទឹកស្អុយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច មូលដ្ឋានចុះមកជួយអន្តរាគមន៏ តែមិនមានអ្នកណារងរបួសនោះទេ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានឲ្យម្ចាស់រថយន្ត ធ្វើការស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕ធ.ដ


អត្ថបទទាក់ទង