ផ្ទះហ្គាសក្នុងរោងស្តុកនិងបញ្ចូលហ្គាសនៅស្រុកកៀន ស្វាយ របួសធ្ងន់ ស្រាល០៤នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កណ្តាល៖ករណីគ្រោះថ្នាក់អគ្គីភ័យមួយបានកើតឡើង បណ្តាលអោយរងរបួសមនុស្សចំនួន០៤នាក់ ស្រី០២នាក់ នៅរោងស្តុកនិងបញ្ចូលហ្គាសទំហំ៥x៨mធ្វើអំពីដែក ប្រក់សង្ក័សី ដំបូល ជញ្ជាំង
សង្ក័សី កើតឡើងដោយសារដាំទឹកឆាបឆេះធុងហ្គាស់ ។

ហេតុការណ៌ផ្ទុះហ្គាសនេះបានកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០នាទី នៅចំណុចផ្ទះឈ្មោះ ឈុន គង់ ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះទី១ឈ្មោះ សុិន សុខា ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស មានទីលំនៅ
ភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌ័កំបូល រាធា
នីភ្នំពេញ ទី២ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ៣៥ឆ្នាំ
ជនជាតិខ្មែរ មុខរបរលក់ហ្គាស ទី៣ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ០៣ឆ្នាំជនជាតិខ្មែរ មុខរបរក្នុងបន្ទុក(របួទី៤ឈ្មោះ មឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំ
ជនជាតិខ្មែរ មុខរបរលក់ហ្គាស អ្នកទាំង០៤នាក់
មានទីលំនៅភូមិឃុំជាមួយ ។ បច្ចុប្បន្នស្នាក់នៅភូមិ
ឃុំកើតហេតុខាងលើ ។

សម្ភារៈខូចខាតរោងស្តុកនិងបញ្ចូលហ្គាសទំហំ៥x៨m
ធ្វើអំពីដែក ប្រក់សង្ក័សី ដំបូល ជញ្ជាំងសង្ក័សី ធុងហ្គាសសរុបចំនួន៧១ធុង ធុងតូចចំនួន៦១ធុង
ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន០៣ធុងតូច។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាំទឹកនៅក្នុងរោងបញ្ចូលហ្គាសស្រាប់ឆាបអណ្តាតភ្លើងឆាប់ចេញពីចង្ក្រានដាំទឹកបណ្តាលឆះធុងហ្គាសនិងផ្ទុះធុងហ្គាស បណ្តាលឲ្យឆាបឆះរោងស្តុបហ្គាសតែម្តង(បញ្ចូល) ហ្គាសពីធុងធំដាក់កំប៉ុងរួចក៍មានការឆាបឆេះឡើង បណ្តាលខូចខាតសម្ភារៈដូចបានរៀបរាប់ខាងលើ ។ក្រោយទទួលបានពត៌មានតាមវិទ្យុABC កំលាំងប៉ុស្តិបានចុះដល់
កន្លែងកើតហេតុសហការជាមួយកំលាំងប្រជាការពារ និងប្រជាពលរដ្ឋ បាញ់ទឹកពន្លត់បាន១០០%មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ ។

ពាក់ពន្ធ័គ្រោះអគ្គីភ័យខាងលើនេះមិនប្រើប្រាស់រថយន្តពន្តត់អគ្គីភ័យដោយសារការបាញ់ទឹកនៅទីនោះគ្រប់គ្រងសភាពការណ៍បានហើយ៕ ចាន់ ថ្លា

 

 

 

 


អត្ថបទទាក់ទង