វគ្គអប់រំផ្សព្វផ្សាយពីតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងបទដ្ឋាន អន្តរជាតិពាក់ព័ន្ធជូនដល់ មន្ត្រីសារធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់គ្រងកន្លែង ឃុំឃាំង
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅសាលាខេត្ត កំពង់ចាម ព្រឹក ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំង ទារុណកម្ម និងឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វគ្គអប់រំផ្សព្វផ្សាយស្ដីពី តួនាទី និងភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម ( គ . ជ . ប . ទ ) និង បទដ្ឋាន អន្តរជាតិ ពាក់ពន្ធ័នឹងការប្រឆាំង ទារុណកម្ម ដោយមាន ការចូលរួម ពីមន្ត្រី មន្ទីរ ពាក់ព័ន្ធ កងកម្លាំង សមត្ថកិច្ច ជំនាញ ។

ឯកឧត្តម អ៊ុន ចាន់ ដា បានលើកឡើង ពីស្ថានភាព សេដ្ឋកិច្ច របស់ខេត្តកំពង់ចាម សម្រាប់ ឆ្នាំ ២០១៨ កន្លងមក ទទួលបាន ប្រាក់ចំណូល គ្រប់ វិស័យសរុប ប្រមាណ ជាង ៧,០៧០,៨៦១ លាន រៀល ក្នុងនោះ កំណើនសេដ្ឋកិច្ច ស្មើនឹង ៦,៥% ។ ដោយឡែក ប្រាក់ចំណូល របស់ប្រជាពលរដ្ឋ (GDP) ម្នាក់ៗ កើនឡើង ពីចំនួន ១,១៨០ ដុល្លារ នៅ ឆ្នាំ ២០១៤ និង ចំនួន ១,៥២២ ដុល្លារ នៅ ឆ្នាំ ២០១៨ ។ រីឯ អត្រាភាពក្រីក្រ របស់ប្រជាពលរដ្ឋ បានថយចុះ ពី ១៨,២៦% នៅ ឆ្នាំ ២០១៤ មក នៅត្រឹម ចំនួន ១៤,៩៩% នៅ ឆ្នាំ២០១៨ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តកំពង់ចាម មានពន្ធនាគារ ចំនួន ០១កន្លែង និងមានជនជាប់ឃុំឃាំង ចំនួន ១០៥៩ នាក់ ស្រី ៦២នាក់ និងទណ្ឌិត សរុប ចំនួន ៤៧៣ នាក់ ។ អង្គភាព ពន្ធនាគារ បានធ្វើការអប់រំ កែប្រែ ស្តារនិតិសម្បាទា ដោយ ពិនិត្យ លើចំណេះដឹង មានសៀវភៅ តម្គល់ទុកក្នុង បណ្ណាល័យ ឯកសារ សម្រាប់ ជនជាប់ឃុំ ចូល អាន និងខ្ចី សៀវភៅ យកទៅ អានមាន បង្រៀន អក្ខរកម្ម បង្រៀន អំពីបញ្ហា ផ្ទៃក្នុង ដល់ជន ជាប់ឃុំ រៀន ធម៌សូត្រធម៌ រៀងរាល់ ថ្ងៃសីល ថ្វាយបង្គំ អធិដ្ឋាន នៅ វិហារ យ៉េ ស៊ូ លេង កីឡា ហាត់ប្រាណ ជារៀងរាល់ ព្រឹក និងពិនិត្យ លើ ចំនេះដឹង ជំនាញ របស់ ទណ្ឌិត នីមួយៗ ដើម្បី ធ្វើការ បណ្ដុះបណ្ដាល ជំនាញ វិជ្ជាជីវៈ ។

មានប្រសាសន៍ ក្នុង អង្គសិក្ខាសាលា ឯកឧត្តម នុត សាអាន  គណៈកម្មាធិការ ជាតិ ប្រឆាំង ទារុណកម្ម ( គ . ជ . ប . ទ ) បាន លើកឡើងថា គណៈកម្មាធិការ ជាតិ ប្រឆាំង ទារុណកម្ម ជាអង្គភាពថ្មីទើប បង្កើតឡើង មានភារកិច្ច ស្នូល ក្នុងការពង្រឹង ការការពារជន ទាំងឡាយ ដែល ត្រូវបាន ដកហូត សេរីភាព ឲ្យរួចផុតពី ការធ្វើទារុណកម្ម និងការប្រព្រឹត្ត មកលើ ខ្លួន ឬ ទណ្ឌកម្ម ឯទៀតៗ ដែលជា អំពើ ឃោរឃៅ អមនុស្សធម៌ ឬ បន្ថោក បន្ទាប ស្របតាម ច្បាប់ ជាតិ និងអន្តរជាតិ ជាធរមាន ។

ជាការ ឆ្លើយតប ទៅនឹង គោលបំណង នេះគណៈកម្មាធិការ ជាតិ ប្រឆាំង ទារុណកម្ម ( គ . ជ . ប . ទ ) និង ការិយាល័យ ឧត្តម ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធមនុស្ស នៅកម្ពុជា បានសហការ និងឯកភាពគ្នា ធ្វើការផ្សព្វផ្សាយ នៅយន្តការ ជាតិ និងអន្តរជាតិ ស្តីពី ការបង្ការ ទប់ស្កាត់ និងប្រឆាំង ទារុណកម្ម បទដ្ឋាន អន្តរជាតិ ទាក់ទង នឹងការប្រព្រឹត្ត មកលើ ជនដែល ត្រូវបាន ដកហូត សេរីភាព និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការ ជាតិ ប្រឆាំង ទារុណកម្ម ៕ធ.ដ