អាជ្ញាធរខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ អ៊ុច នីរត្នន៍ ដែលបានទទួលមរណភាព
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ អ៊ុច នីរត្នន៍ នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប និងអគ្គនាយកដ្ឋានយោធសេវា ដែលបានទទួលមរណ:ភាពកាលពីថ្ងៃទី០៩ ខែចច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០១:៥៣នាពីលងអធ្រាត្រ ក្នុងជន្មាយុ៦១ឆ្នាំដោយរោគគាពាធ។

សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅវត្តកេសរារាម(ហៅវត្តធម្មយុត្តិក្រុងសៀមរាប ខេត្តសៀមរាប ហើយសពនឹងត្រូវបូជានៅរសៀលទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ។ គ្រួសារនៃសព និងកូនចៅ ចៅទួត ចៅលួត របស់ឧត្តមសេនីយ៍ទោ អ៊ុច នីរត្នន៍ ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន នឹកឃើញនៅសមិទ្ធផលជាច្រើន សម្រាប់ជាតិ មាតុភូមិ ។ក្នុងមួយជីវិតរបស់លោកដែលបានលះបង់ទាំងកម្លាំងកាយ និងបញ្ញាស្មារតី ដើមី្បបុព្វហេតុជាតិ ក្នុងបូរណភាពទឹកដី និង ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមជាដើម ។

ក្នុងពិធីនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត  ឯកឧត្តម ក្រុមប្រឹក្សាខេត្ត  ព្រមទាំងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង  កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ ដែលបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ឧត្តមសេនីយ៍ទោ អ៊ុច នីរត្នន៍ នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប អគ្គនាយកដ្ឋានយោធសេវា នាឱកាសនោះផងដែរ ។ 

បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខសព និងការគោរពវិញ្ញាណក្ខន្តរបស់ឧត្តមសេនីយ៍ទោ អ៊ុច នីរត្នន៍ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសវិញ្ញាណក្ខន្ធរបស់លោក ឲ្យបានទៅកាន់បរមសុខ និងសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ធ.ដ

ដោយ ស៊ាន សុផាត