ប្រមុខការពារជាតិសហរដ្ឋអាមេ៉រិកប្រកាសបើកទ្វារចំហរ សម្រាប់ការផ្លាស់ប្តូរសកម្មភាពយោធានៅកូរ៉េខាងត្បូង
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក Mark Esper បានថ្លែងនៅថ្ងៃពុធនេះថា រូបលោកបាននិងកំពុងបើកទ្វារចំហរសម្រាប់ការផ្លាស់ប្តូរសកម្មភាពយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង បើសិនជាវាអាចជួយដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ។

លោក Mark Esper បានកត់សម្គាល់បែបនេះទៅកាន់អ្នកយកព័ត៌មានអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីដែលរូបលោកនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំការពារជាតិប្រចំាឆ្នំា ជាមួយនឹងសមភាគីកូរ៉េខាងត្បូងលោក Jeong Kyeong doo ។

រដ្ឋមន្រ្តីការពារជាតិអាមេ៉រិករូបនេះបាននិយាយយ៉ាងដូច្នេះថា លោកគិតថា យើងត្រូវតែបើកចំហរចំពោះរឿងទាំងអស់នោះ ដែលផ្តល់សិទ្ធិអំណាច និងអនុញ្ញាតឱ្យអ្នកការទូតរបស់យើងអង្គុយជាមួយកូរ៉េខាងជើង រួមជាមួយដៃគូកូរ៉េខាងត្បូងរបស់យើង ហើយរំកិលខ្លួនឆ្ពោះទៅរកដំណោះស្រាយ ដែលបានចរចារអំពីបញ្ហាដែលយើងបានដាក់នៅលើតុ ។

បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ ដែលដកស្រង់សម្តីរបស់លោក Mark Esper បានបញ្ជាក់ថា យើងនឹងកែសម្រួលឥរិយាបថនៃការហាត់ហ្វឹកហ្វឺន របស់យើង ទោះតិច ឬ ច្រើនក៏ដោយ អាស្រ័យលើអ្វីដែលផ្នែកការទូតអាចនឹងត្រូវការ ខណៈការលើកឡើងបែបនេះ ទំនងជាចង់សំដៅសល់ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេ៉រិក-កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងតែងតែថ្កោលទោសថា ជាការហាត់សមការឈ្លានពានមួយ ៕ធ.ដ


អត្ថបទទាក់ទង