មនុស្សស្លាប់ និងរបួសជិត១០០នាក់ ក្នុងហេតុការណ៍បាញ់ផ្លោងដាក់គ្នារវាងកងកម្លំាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហ្គាហ្សា៖ គិតត្រឹមយប់ថ្ងៃពុធម្សិលមិញនេះ ចំនួនអ្នកស្លាប់បន្តកើនឡើងដល់២៦នាក់ និងច្រើនជាង៧០នាក់ផ្សេងទៀតរងរបួស ដោយសារការបាញ់ផ្លោងដាក់គ្នារវាងកងកម្លំាងរដ្ឋាភិបាលអ៊ីស្រាអែល និង ក្រុមហាម៉ាស់-ប៉ាឡេស្ទីនដែលគ្រប់ គ្រងតំបន់ ហ្គាហ្សាស្ទ្រីព ។

បើតាមក្រសួងសុខាភិបាលហ្គាហ្សា ការផ្លោងគ្រាប់ដាក់គ្នាជាបន្តបន្ទាប់ពីសំណាក់កងកម្លំាំងអ៊ីស្រាអែលមកលើទីក្រុងមួយនេះ បានធ្វើឲ្យមនុស្សក្មេងចាស់ប្រុសស្រីបាត់បង់ជីវិតជាបន្តបន្ទាប់គិតចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ ខណៈមនុស្សរងរបួសធ្ងន់ និង ស្រាលជាង៧០នាក់កំពុងតែទទួលការសង្គ្រោះបន្ទាន់ ខណៈស្ថានការណ៍គឺមិនទាន់មានភាពស្ងប់ស្ងាត់ឡើយ គិតត្រឹមយប់ថ្ងៃពុធម្សិលមិញ ។

សូមជម្រាបថា ជម្លោះរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និង អ៊ីស្រាអែលបានអូសបន្លាយពេល៣ថ្ងៃមកហើយ ក្រោយប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស់ ឈ្មោះ បាហា អាប៊ូ អាល់អាតថា នៅតំបន់ហ្គាហ្សាស្ទ្រីព៕ធ.ដ


អត្ថបទទាក់ទង